CAMBO REPORT

Popup Advertising5 seconds

Razer បញ្ចេញ​កាស Gaming ថ្មី រូប​រាង​ទាក់​ទាញ និង​មាន​រំញ័រ​ដល់​ក្បាល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Razer បានប្រកាសចេញនូវកាសជំនាន់ថ្មីមួយទៀត របស់ខ្លួនហើយ មានឈ្មោះហៅជាផ្លូវការថា Nari Ultimate ជាកាសបង្កើតឡើង សម្រាប់យកទៅលេងហ្គេម ឬយើងអាចយកវា ទៅស្ដាប់តន្ត្រី ឬទស្សនាខ្សែភាពយន្តក៏បាន ជាប្រភេទកាសក្ដោបត្រចៀក មានរនាបថទាក់ទាញ មានតួខ្លួនជាជ័រស្វិត ប៉ុងស្បែក ពិសេសមានរំញ័រ ដែលធ្វើឲ្យការលេង ហ្គេមញ័រកប់ មិនចាញ់កាស មានរំញ័រផ្សេងៗទៀត ប៉ុន្មាននោះទេ។

Nari Ultimate ស្ថិតក្នុងត្រកូលកំពូល ជាពពួកកាសគ្មានខ្សែ Wireless ប្រើប្រាស់សេវាកម្រិត 2.4GHz ដែលផ្ដល់នូវ បទពិសោធន៍ប្រសើរ ងាយស្រួលពាក់ ងាកខ្លួន ដោយមិនខ្វាយខ្វល់ពីខ្សែ ដែលរញ៉េរញ៉ៃ អមមកជាមួយនឹង ប្រព័ន្ធសម្លេង 7.1 វិលជុំវិញ ល្អបំផុតសម្រាប់លេងហ្គេម និងខ្សែភាពយន្តខ្នាតធំ។ លក្ខណៈពិសេស ដែលធ្វើឲ្យ Nari Ultimate ឈរក្នុងកម្រិតកំពូល ជាកាសប្លែក ពីកាសផ្សេងៗទៀត ដែល Razer ធ្លាប់បានផលិតចេញ លក់នោះ គឺមិនមែនត្រឹមតែ រូបរាងទាក់ទាញ ស្រាល ប្រណិត មានភ្លើង RGB ប៉ុណ្ណោះទេ គឺក្នុងកាសនោះ មានបំពាក់មកជាមួយនឹង បច្ចេកវិទ្យាថ្មីហៅថា Advanced Haptic Technology ដែល Razer ផ្ទាល់ហៅវាថា HyperSense ត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុន Lofelt របស់ប្រទេសអាឡឺម៉ង់។

 

 

 

កាសថ្មីដែលមានមុខងារ Haptic នេះ គឺមិនដូចកាសបច្ចុប្បន្ន ដែលពឹងផ្អែក ទៅលើកម្មវិធីនោះទេ ផ្ទុយទៅវិញ Razer បានអះអាងថា កាសថ្មីរបស់ខ្លួននេះ មានបំពាក់មកជាមួយនឹងម៉ូទ័រ (Driver) មករួចជាស្រេច ដែលវាធ្វើការ កំណត់សម្លេង Stereo ដែលផលិតចេញជារំញ័រតាម សាច់ភ្លេងជាក់ស្ដែង ដែលធ្វើឲ្យការលេងហ្គេម កាន់តែកន្ត្រាក់អារម្មណ៍។ មុខងារថ្មីនេះ អាចធ្វើការជាមួយនឹងហ្គេម ជាច្រើននៅពេលបច្ចុប្បន្ន ហើយក៏ធ្វើការបានផងដែរ សម្រាប់ការស្ដាប់តន្ត្រី និងខ្សែភាពយន្ត ព្រោះដូចបានបញ្ជាក់ ខាងដើមអញ្ចឹង វាមិនប្រើកម្មវិធី ជំនួយនោះទេ! Razer នឹងបញ្ចេញកាសនេះ លក់ក្នុងតម្លៃ USD 199.99 ត្រៀមនឹងចេញលក់ នៅចុងឆ្នាំ 2018 ខាងមុខឆាប់ៗនេះឯង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Razer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ