CAMBO REPORT

Popup Advertising5 seconds

ត្រឹម 4.9 វិនាទី អាច​ចូល​ទៅ​ដល់ Desktop ជាមួយ​នឹង​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើយើងក្រលែកទៅមើលប៉ុន្មានឆ្នាំមុន ពេលដែលវិស័យបច្ចេកវិទ្យា ផ្នែកកុំព្យូទ័រនៅមានកម្រិត ខណៈពេល ដែលម៉ាស៊ីននីមួយៗ នៅប្រើប្រាស់ អង្គផ្ទុកទិន្នន័យ Hard Disk Drive ស៊េរីចាស់ៗ មានល្បឿនយឺត ដោយនៅពេលបើក ម៉ាស៊ីនម្ដងៗ គឺវាស៊ីពេលច្រើន ថែមទាំងរង់ចាំកម្មវិធី នៅពេល Startup ទៀតនោះ គឺយូរមែនទែន ដោយម៉ាស៊ីនខ្លះ ស៊ីដល់ទៅ 2-3 នាទីឯណោះ ទម្រាំអាច Right Click ដើម្បី Refresh ហើយចាប់ផ្ដើម ប្រើការបាន។ សម្រាប់ពេលនេះវិញ SSD បានផ្លាស់ប្ដូរ បទពិសោធន៍ប្រើប្រាស់កុំព្យូទ័រ ច្រើនមែនទែន វាមិនត្រឹមតែ ធ្វើឲ្យការប្រើប្រាស់ លឿនជាងមុន ចេញចូលរហ័សជាងមុន នោះទេ នៅពេលបើក កុំព្យូទ័រប្រើម្ដងៗ គឺរហ័សទាល់តែមែនទែន តែនៅមិនទាន់ រហ័សដល់កុំព្យូទ័រ ដូចវីដេអូខាងក្រោមនេះ នៅឡើយទេ៖

 

 

យោងតាមប្រភពដដែល បានឲ្យដឹងថា ដើម្បីធ្វើឲ្យម៉ាស៊ីនមួយអាច Boot ចូលទៅដល់ Desktop បានរហ័ស គឺត្រូវពាក់ព័ន្ធទៅនឹង 3 ចំនុចធំៗគឺ៖

 

• ផ្នែករឹងល្បឿនលឿន

• ផ្លាស់ប្ដូរ Settings របស់ Motherboards

• បិទមុខងារឥតប្រយោជន៍របស់ Windows

សម្រាប់ការធ្វើតេស្ដជាក់ស្ដែង ដែលមានប្រើប្រាស់ផ្នែករឹង និងរបៀបកំណត់មុខងារ ក៏ដូចជាបិទមុខងារនៅលើកុំព្យូទ័រ ត្រូវបានបញ្ជាក់ប្រាប់ ក្នុងវីដេអូខាងលើស្រាប់ ដែលអ្នកអាច អនុវត្តតាមបាន។ យ៉ាងណាក៏ដោយ ផ្នែករឹងរបស់អ្នក អាចនឹងខុសប្លែក ពីវីដេអូខាងលើ តែកុំបារម្មណ៍អី បើទោះបីជាអ្នក ប្រើប្រាស់ខុសម៉ូឌែល ឬល្បឿនខុសគ្នា ក៏ដោយ ក៏អ្នកអាចធ្វើការ បង្កើនល្បឿន Boot បានដូចគ្នា គ្រាន់តែថាវាអាច Boot ប្រសើរជាងមុនបន្តិច ឬ Boot លឿនតែម្ដង តែត្រូវចងចាំថា បើអ្នកប្រើប្រាស់ ក្រាហ្វិចកាត វានឹងចំនាយ ពេល Boot យូr ជាជាងប្រើក្រាហ្វិច Intel ជាប់ Board ស្រាប់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Tom's Hardware Tag: កុំព្យូទ័រ