CAMBO REPORT

Popup Advertising5 seconds

Hacker ប្រកាស​ថា​នឹង Hack ហ្វេសប៊ុក​ផេក​របស់​លោក Mark Zuckerberg

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បុរសម្នាក់ជាជនជាតិតៃវ៉ាន់ និងតាំងខ្លួនជា Hacker នៃក្រុម White hat បានប្រកាសក្តែងៗ ជាសាធារណៈ ថាគេនឹង Hack គេហទំព័រហ្វេសប៊ុក របស់ស្ថាបនិក Mark Zuckerberg រួចនឹងប្រើគេហទំព័រ Live វីដេអូ ឲ្យមហាជនបានឃើញផងដែរ នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។ ដោយសារតែការ ប្រកាសរបស់គេ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល សូម្បីតែសារព័ត៌មានល្បីល្បាញ របស់អាមេរិក ក៏ផ្សាយដំណឹងនេះដែរ។ 

បុរសម្នាក់នោះឈ្មោះ Chang Chi-yuan ជា Hacker ដែលល្បីឈ្មោះម្នាក់ នៅតៃវ៉ាន់ បើយោងតាម សារព័ត៌មានល្បីល្បាញមួយ បានចេញផ្សាយ ទើបប្រកាសថា គេនឹង Hack ហ្វេសប៊ុកផេក របស់មេ Facebook តែម្តង រហូតមានការភ្ញាក់ផ្អើល ខ្លាំងបែបនេះ។ កាលពីកន្លងមក បុរសម្នាក់នេះ បានជាប់ឈ្មោះល្បី ដោយជួសជុលបញ្ហា ឲ្យកម្មវិធី Line និង Hack ចូលប្រព័ន្ធទិញសំបុត្រ ឡានក្រុង ដោយកែតម្លៃ មកត្រឹមតែ 1 ដុល្លារ តៃវ៉ាន់ ស្មើ 3 សេន ដុល្លារអាមេរិក។ 

 

ប្រសិនបើបុរសម្នាក់នេះ ហេកផេករបស់ Mark Zuckerberg បាននោះ ក៏មិនមែនជាលើកទីមួយដែរ ដែលផេករបស់ Mark ត្រូវបានគេងហេក។ កាលពីឆ្នាំ 2011 ក៏ធ្លាប់មានគេ ហេកហ្វេសប៊ុកផេក របស់គាត់ម្តងដែរ តែកន្លងមកដល់ពេលនេះ ហាក់បីដូចជាស្ងាត់ អត់មានអ្នកហេកទៀតទេ។ យើងអាចតាមដាន បន្តទៀត ចាំមើលថាតើ បុរសម្នាក់នេះ អាចនឹងធ្វើដូចអ្វី ដែលខ្លួនបានប្រកាសឬអត់ ដូច្នេះរាល់ដំណឹងអាប់ដេត មកទៀត យើងនឹងចេញផ្សាយ ភ្លាមជាភាសាជាតិយើង ឲ្យមិត្តអ្នកអាន បានតាមដានដែរ។ 

 

សរុបមក មានបុរសម្នាក់ជាជនជាតិតៃវ៉ាន់ ធ្លាប់មានឈ្មោះល្បី ក្នុងការ Hack នៅប្រទេសរបស់គេ ទើបតែប្រកាសក្តែងៗថា រូបគេនឹងហេកហ្វេសប៊ុកផេក របស់ Mark Zuckerberg នៅថ្ងៃអាទិត្យ សប្តាហ៍នេះ រួចនឹង Live ទៀតផង ដើម្បីឲ្យមហាជនជឿថា គេពិតជាហេកបាន។ ទោះជាយ៉ាងណា ក៏ដោយ មានតែការតាមដាន ដល់ថ្ងៃនោះ ទើបយើងអាចដឹងថា បុរសម្នាក់នេះ អាចធ្វើបានឬអត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle