CAMBO REPORT

Popup Advertising5 seconds

Samsung ប្រកាស​ចេញ​នាឡិកា Galaxy Watch ថ្មី ប្រភេទ Golf Edition

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំទៅមិញ បន្ទាប់ពី Gear S3 Frontier និង Gear S3 Sport ចេញលក់រួច ក្រុមហ៊ុន Samsung ក៏បានប្រកាសចេញនូវ នាឡិកាវៃឆ្លាត មួយទៀតជាប្រភេទ Gear S3 ដដែល មានរូបរាង និងកម្លាំងដូចគ្នាទាំងអស់ គ្រាន់តែវាគឺជា ជំនាន់ Golf Edition បង្កើតឡើងសម្រាប់អ្នក ចូលចិត្តលេងកីឡា វាយកូនហ្គោល ឬអ្នកលេងកីឡានេះ អាជីពផងដែរ ដោយវាបានបន្ថែមមក ជាមួយនឹងកម្មវិធីសិក្សា ការវាយកូនហ្គោលយ៉ាងពិសេស ដែលមិនអាចស្វែងរកបាន នៅលើនាឡិកាវៃឆ្លាត ផ្សេងៗទៀត។ មកដល់ឆ្នាំ 2018 នេះ ក៏មិនខុសគ្នាប៉ុន្មានដែរ គឺថាក្រុមហ៊ុន Samsung បានបញ្ចេញនូវ Galaxy Watch មួយទៀត តែជាប្រភេទ Golf Edition ថ្មីជាមួយរូបរាង និងកម្លាំងម៉ាស៊ីន នៅដដែលទាំងអស់ ខុសតែមានបន្ថែមមក ជាមួយកម្មវិធីលេងកូនហ្គោលប៉ុណ្ណោះ។

Galaxy Watch Golf Edition មានពីរជម្រើសតាមទំហំមុខកាត់គឺ 46mm និង 42mm មានមុខខ្មៅ តួខ្លួនខ្មៅ និងមុខខ្មៅ តួខ្លួនទឹកប្រាក់ជាដើម។ ម្ចាស់របស់ Golf Edition នេះ អាចប្រើប្រាស់កម្មវិធី ដែលបន្ថែមមក ជាមួយនាឡិកាស្រាប់ គឺវគ្គសិក្សា វាយកូនហ្គោល តាមកម្មវិធី Smart Caddie ដល់ទៅ 60,000 វគ្គ ជុំវិញពិភពលោក ជាកិច្ចសហការណ៍រវាង Samsung និង Golfzon Deca ដែលបង្កើតកម្មវិធីពិសេស នេះឡើង ថែមទាំងមានមុខងារ កត់ត្រាការវាយកូនហ្គោល ទៀតផង ផ្ដល់ប្រយោជន៍ច្រើនសម្រាប់អ្នកលេងកីឡា កូនបាល់សមួយនេះ! Galaxy Watch Golf Edition នឹងចេញលក់ដំបូងគេ នៅកូរ៉េខាងត្បូង ក្នុងតម្លៃ 367$ សម្រាប់ក្បាលទំហំ 42mm និង 351$ សម្រាប់ក្បាលទំហំ 46mm។

អ្នកដែលមិនលេងកីឡាវាយកូនហ្គោលនោះទេ មិនចាំបាច់ខ្វាយខ្វល់ អំពីវាឡើយ ព្រោះថាវាឥតប្រយោជន៍ សម្រាប់អ្នក តែបើអ្នកចង់រៀន ឬចាប់ផ្ដើមលេងកីឡានេះ អ្នកអាចពិចារណា ជាមួយវាបាន ខណៈដែលតម្លៃរបស់វា ក៏មិនខុសគ្នាខ្លាំង រវាងម៉ូឌែលទូទៅ និង Gold Edition នេះដែរ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Sam Mobile Tag: នាឡិកាវៃឆ្លាត