CAMBO REPORT

Popup Advertising5 seconds

Lenovo ចេញ Laptop អាច​បត់ ៣៦០ ដឺក្រេ មាន​អេក្រង់ 4K Dolby Vision និង​បំពាក់​ស៊ីភីយូ Intel Core i7

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Lenovo YOGA 7 Pro បានប្រកាសចេញនៅក្នុងប្រទេសចិនហើយ វាគឺជាកុំព្យូទ័រយួរដៃ កម្រិតខ្ពស់ប្រភេទជា Notebook ដែលក្រុមហ៊ុនខិតខំ ផលិតយ៉ាងសំរិតសំរាំង អមជាមួយកម្លាំងម៉ាស៊ីនខ្ពស់ និងពិសេស គឺផ្នែកប៊ិចគូស អេក្រង់ច្បាស់ និងប្រព័ន្ធសម្លេងតែម្ដង។ YOGA 7 Pro បំពាក់ស៊ីភីយូ ជំនាន់ទី ៨ ប្រភេទ Intel i7 ដែលមានរ៉េម ៨ ឬ ១៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ NVMe PICe ៣.០ ទំហំ ១ តេរ៉ាបៃ វាក៏មាន ប្រព័ន្ធសម្លេង Dolby Panoramic Sound System ជាមួយអេក្រង់ 4K Dolby Vision ទៀតផង ពិសេស គឺមានប៊ិច Stylus ដែលទ្រទ្រង់ការ ប៉ះសង្កត់បាន ៤០៩៦ Pressure sensitive ងាយស្រួលក្នុងការគូរ បែបវិចិត្រករ និងកត់ត្រាជាដើម។ 

ម៉ូឌែល Yoga 7 Pro ត្រូវបានដាក់លក់នៅក្នុងតម្លៃខុសៗគ្នា ដោយវាយោង ទៅតាមលក្ខណៈសម្បត្តិទូទៅ ដែលយើងជ្រើសរើស ដូចជា៖ 

 

1. Lenovo Yoga 7 ដែលប្រើស៊ីភីយូ i7 រ៉េម ១២ ជីកាបៃ

 

ម៉ូឌែលនេះក៏វាខ្លាំងផងដែរ ដោយពាក់ស៊ីភីយូ Intel i7-8550U អង្គផ្ទុកទិន្នន័យ ១ តេរ៉ាបៃ រ៉េម ១២ ជីកាបៃ ដំណើរការដោយ Windows 10 Home និងមានអេក្រង់កម្រិត 4K។ វាមានលក់ នៅក្នុងពណ៌មាស និង Dark Grey ដែលតម្លៃប្រហែល ២,៤៥៧ ដុល្លារ។

 

2. Lenovo Yoga 7 ដែលប្រើស៊ីភីយូ i7 រ៉េម ៨ ជីកាបៃ

 

មកដល់ម៉ូឌែលរ៉េម ៨ ជីកាបៃ វាត្រូវបានប្រើប្រាស់អង្គផ្ទុកទិន្នន័យ ៥១២ ជីកាបៃ និងប្រើប្រាស់ ស៊ីភីយូដូចគ្នា ហើយក៏មានអេក្រង់ IPS ដែលទ្រទ្រង់ Dolby Vision កម្រិត 4K ផងដែរ។ វាត្រូវដាក់លក់ នៅក្នុងតម្លៃប្រហែល ២,០៣៧ ដុល្លារ។ 

 

3. Lenovo Yoga 7 ដែលប្រើស៊ីភីយូ i5 រ៉េម ៨ ជីកាបៃ

 

រីឯម៉ូឌែលតូចជាងគេនេះ វាត្រូវបានប្រើអេក្រង់កម្រិត Full HD ប្រភេទ IPS ប៉ុណ្ណោះ និងប្រើប្រាស់ស៊ីភីយូ កម្រិតមធ្យម រ៉េម ៨ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៥១២ ជីកាបៃ និងមានពណ៌មាស និងក្រហមសម្រាប់ជ្រើសរើស ដោយតម្លៃគឺ ១,៧២៨ ដុល្លារ។ វានឹងចេញលក់ នៅថ្ងៃទី ២៧ កញ្ញា ខាងមុខនេះហើយ។ 

គួរបញ្ជាក់ផងដែរថា Lenovo Yoga 7 Pro គឺមានបំពាក់ជាមួយ រន្ធបំពងសម្លេង ៤ គ្រាប់ ដែលមានកម្លាំង ៧ វ៉ាត់ ថែមទាំងមាន បច្ចេកវិទ្យាសម្លេង Dolby Sound ធ្វើឲ្យការ បញ្ចេញសម្លេងបែប 3D ដេញទៅមក ដូចជាឧបករណ៍សម្លេង នៅរោងកុនអញ្ចឹង ប៉ុន្តែមិនមែន លាន់ខ្លាំងនោះទេ ទាន់តែប្រើប្រាស់ជំនួស ខាងក្រៅ។ ប៊ិច Stylus គឺជាប៊ិចកម្រិត ៤០៩៦ level pressure ដែលមានទំងន់ ៥.៥ ក្រាម អាចឲ្យយើងគូសវាស នៅលើអេក្រង់ ប៉ះបញ្ជាបាន រីឯថាមពលថ្មវិញ គេអះអាងថា អាចប្រើបានដល់ ១៤ ម៉ោង និងទ្រទ្រង់បច្ចេកវិទ្យា សាកថ្មលឿនទៀតផង។ វាក៏មានមុខងារ ស្កេនម្រាមដៃ រន្ធដោត USB 3.1 និងរន្ធ USB-C ចំនួន ២ Port និងរន្ធដោតកាស ៣.៥ មីលីម៉ែត្រ។ រូបរាងទាំងមូល របស់វាគឺស្រោបដោយលោហៈធាតុ និងទំងន់ ១.៤ គីឡូក្រាម។  


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: កុំព្យូទ័រ