CAMBO REPORT

Popup Advertising5 seconds

ហ្គេម Candy Crush ចេញ​វគ្គ​ថ្មី នឹង​ដាក់​អោយ​ទាញ​យក​នៅ​ថ្ងៃ​ទី 11 តុលា ឆាប់ៗ​នេះ សម្រាប់ App Store និង Play Store!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីហ្គេម Candy Crush Saga អ្នកណាៗ ក៏ធ្លាប់ស្គាល់ និងធ្លាប់អន្ទងយក អាម្មណ៍ប្រជាជនកម្ពុជាយើង សឹងគ្រប់វ័យ មិនថាចាស់ ឬក្មេង អោយដោនឡូតហ្គេមមួយនេះ ពីស្តុក App Store និង Play Store យកមកលេងកំសាន្ត។ ចំនុចដែលកាន់តែពិសេសនោះ គឺថាហ្គេមនេះ មានវគ្គជាច្រើន ដល់ទៅរាប់ពាន់ឯណោះ ដែលតម្រូវអោយអ្នកតស៊ូ និងឆ្លាតវៃបន្តិច ដើម្បីឆ្លងទៅវគ្គថ្មី។ 

 


យ៉ាងណា ថ្មីៗនេះ ក្រុមហ៊ុនបង្កើតហ្គេមស្ករគ្រាប់នេះ ក៏បានបញ្ចេញវគ្គថ្មី មកមួយទៀត ដោយវាមានឈ្មោះថា Candy Crush Friends Saga។ សម្រាប់ហ្គេមថ្មីនេះ នឹងត្រូវដាក់អោយមិនគិតថ្លៃ ដូចហ្គេម Candy Crush Saga ដែរ ទាំងនៅលើ App Store និង Play Store។ ចំពោះហ្គេម Candy Crush Friends Saga វគ្គថ្មី នឹងត្រូវដាក់អោយ ទាញយក ជាផ្លូវការ នៅថ្ងៃទី 11 ខែតុលា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ ជាមួយវគ្គដែលកាន់តែ ពិសេសជាមុន និងមានក្រាហ្វិច Background យ៉ាងស្រស់ស្អាត ថែមទៀតផង។

 

ខាងក្រោមនេះ ជាវីដេអូខ្លីនៃហ្គេម Candy Crush Friends Saga៖

 


 


សរុបមក នេះជាដំណឹងពិសេសមួយ សម្រាប់ប្រិយមិត្តដែលនិយម លេងហ្គេមទាញពណ៌ស្ករគ្រាប់ ទាំងអស់ មិនថា Android និង iOS ដើម្បីកំសាន្ត ជាមួយវគ្គថ្មីនេះ។ អញ្ចឹង កុំភ្លេចរង់ចាំណា បើសិនអ្នកជាហ្វេនហ្គេម Candy Crush ពិតប្រាកដនោះ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម