CAMBO REPORT

Popup Advertising5 seconds

Qualcomm ចោទ Apple ថា​បាន​ធ្វើ​អោយ​លេច​ធ្លាយ​បច្ចេក​វិទ្យា Modem របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន Intel

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Apple និង Qualcomm គឺជាដៃគូអាជីវកម្មចាស់ជាមួយគ្នា ដោយកន្លងមកនេះ Apple តែងតែទិញផលិតផល Modem ពីក្រុមហ៊ុន Qualcomm ជានិច្ច ដើម្បីបំពាក់លើ iPhone ដើម្បីដំណើរការ សេវាទូរសព្ទ និងអ៊ីនធើណេត ជាដើម។ ប៉ុន្តែមួយរយៈចុងក្រោយ ក្រុមហ៊ុនទាំង ២ មានភាពរកាំរកុះគ្នា ដោយបញ្ហាជាច្រើន ប៉ុន្មានខែមុននេះ គេបានប្ដឹងអំពី បច្ចេកវិទ្យា Wireless ហើយថ្មីៗនេះក្រុមហ៊ុន Qualcomm ក៏បានចោទ អំពីរឿង Modem មួយទៀត ដោយលើកឡើងថា Apple បានលេចធ្លាយលក្ខណៈសម្បត្តិ Modem របស់ក្រុមហ៊ុន Qualcomm ឲ្យក្រុមហ៊ុន Intel ដែលជាដៃគូខ្លួន បានដឹងអំពីកូដ និងប៉ាតង់ ក្នុងនោះទៅហើយ។ 

បណ្ដឹងនេះ ក្រុមហ៊ុន Qualcomm បានដាក់ឡើង ទៅតុលាការរួចមកហើយ ដោយបានបញ្ជាក់ថា ក្រុមហ៊ុន Apple និង Qualcomm បានចាប់ផ្ដើម កិច្ចព្រមព្រៀងគ្នា ក្នុងការអនុញ្ញាតឲ្យ Apple ធ្វើការ access ទៅកាន់កូដ ក្នុងម៉ូដឹម របស់គេតាំងពីឆ្នាំ ២០០៩ ក្នុងគោលបំណងដើម្បី integrate បច្ចេកវិទ្យាទាំងនោះ នឹងប្រព័ន្ធដំណើរការ iOS របស់គេ ខណៈក្រុមហ៊ុន ទូរសព្ទដទៃទៀតគឺ Qualcomm ជាអ្នករ៉ាប់រង ទាំងអស់។ ចុងក្រោយនេះ Apple បានប្ដូរ ទៅធ្វើការទិញ Modem ពីក្រុមហ៊ុន Intel វិញ ប៉ុន្តែកិច្ចព្រមព្រៀង ក្នុងការ access ទៅកូដរបស់ modem Qualcomm មិនទាន់ចប់នោះទេ ដូចនេះហើយ ទើបក្រុមហ៊ុន Qualcomm មានភស្ដុតាងថ្មីថា Apple បានបង្ហាញបច្ចេកវិទ្យាកូដ និងប៉ាតង់ Modem របស់គេឲ្យទៅក្រុមហ៊ុន Intel ព្រោះតែ Modem Intel ចុងក្រោយនេះ គឺមានបច្ចេកវិទ្យាថ្មីៗដែល Qualcomm មានទាំងអស់ ដោយវាអាចជា បច្ចេកវិទ្យា និងដំណើរការដែល Intel ចម្លងពី Qualcomm សុទ្ធសាធតែម្ដង ដោយក្រុមហ៊ុន Apple គឺជាអ្នកនៅកណ្ដាល ក្នុងការសម្របសម្រួល។

មកដល់ពេលនេះ បណ្ដឹងបានទៅដល់តុលាការរួចហើយ អញ្ចឹងក្រុមហ៊ុន Apple កំពុងតែក្លាយជាចុងចោទ របស់ Qualcomm ហើយ អញ្ចឹងមានតែត្រៀមខ្លួន ចូលធ្វើការដោះស្រាយ ជាមួយគ្នានៅតុលាប៉ុណ្ណោះ ដែលយើងនឹងចាំមើល ការកាត់ក្ដីរាប់ខែ ទៅមុខទៀត។ ប្រសិនបើដូចអ្វីដែល Qualcomm ចោទប្រកាន់មែននោះ Apple នឹងត្រូវអស់លុយ រាប់លានដុល្លារ ទៀតហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: Lifestyle