CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Colorful បញ្ចេញ DDR4 RAM ម៉ូឌែល iGame ដែល​មាន​ល្បឿន ៣២០០ មេហ្គាហឺត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Colorful អ្នកប្រហែលជាធ្លាប់លឺឈ្មោះ និងប្រើប្រាស់ផលិតផល ដូចជាក្រាហ្វិចកាត, Motherboard, អង្គផ្ទុកទិន្នន័យនោះ ដែលមានលក់ ពាសពេញទីផ្សារអាស៊ី និងអឺរ៉ុប ពេលនេះគេបានចេញ ផលិតផលថ្មីទៀតគឺ DDR4 RAM ដែលជាផលិតផល ថ្មីស្ថិតក្រោមយីហោ iGame ដែលផលិត Hardware ភាគច្រើនរបស់ iGame គឺផ្ដោតសំខាន់ សម្រាប់អ្នកផ្គុំកុំព្យូទ័រ ដើម្បីលេងហ្គេមតែម្ដង។ ដូចនេះហើយ បានជាគេ បញ្ចេញផលិតផលរ៉េម ដែលមានល្បឿន ៣២០០ មេហ្គាហឺត ដើម្បីសម្រួលល្បឿនដំណើរការ ឲ្យបានលឿនល្អ បន្ថែមទៀត។ 

ទៅលើល្បឿន ៣២០០ មេហ្គាហឺតរបស់ DDR4 RAM យីហោ iGame នេះ វាប្រហែលជាមិនមែន ជាអ្វីដែលអស្ចារ្យនោះទេ ព្រោះយើងបានឃើញ ក្រុមហ៊ុនដទៃទៀត ចេញមកខ្លាំងៗ ជាងហ្នឹងទៅទៀត។ ក៏ប៉ុន្តែក្រុមហ៊ុន ចង់ផ្ដោតសំខាន់ លើការរចនា ខាងក្រៅទៅវិញ ដោយខាងក្រៅរបស់វា ត្រូវបានស្រោបដោយលោហៈ មានរចនាបថប្លែក ដែលមានប្រព័ន្ធការពារឲ្យ DRAM ខាងក្នុង របស់វាដំណើរការ បានថេរល្អ និងមិនឡើងកម្ដៅខ្លាំង នៅពេលធ្វើកិច្ចការធំៗ។ លើសពីនេះ វាក៏មានឡូហ្គោ iGame នៅលើនោះ និងបំពាក់ដោយ ភ្លើងចម្រុះពណ៌ RGB Lighting stripe មកជាស្រេចផងដែរ ធ្វើឲ្យម៉ាស៊ីន កាន់តែទាក់ទាញ។

ចំណែកលក្ខណៈសម្បត្តិទូទៅ មិនសូវជាធ្វើឲ្យភ្ញាក់ផ្អើល នោះទេ វាគឺជា RAM ប្រភេទ DDR4 ដែលមានល្បឿន Bus ៣២០០ មេហ្គាហឺត និងមាន capacity ចាប់ពីទំហំ ៨ ជីកាបៃឡើងទៅ ដែលអាចរាប់ថាជារ៉េម កម្រិតខ្ពស់បានហើយ។ ចំណែកតម្លៃ និងថ្ងៃដាក់លក់វិញ ក្រុមហ៊ុននៅមិនទាន់ បញ្ជាក់ចេញនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ