CAMBO REPORT

Popup Advertising5 seconds

សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ផ្គុំ​ពាក្យ ត្រូវ​ម៉ាច់​ហ្មង​ពេល​ឃើញ​ហ្គេម​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជឿទេ ថាការលេងហ្គេមអាចធ្វើឲ្យខួរក្បាល របស់មនុស្សយើងដំណើរការល្អ តែក៏ត្រូវជ្រើសរើសហ្គេម ដែលត្រឹមត្រូវ មកលេងដែរ ទើបធ្វើឲ្យខួរក្បាល របស់យើងដំណើរការល្អ។ យើងអាចលេងជាហ្គេម ផ្តល់ចំនុចល្អ ដល់ការរស់នៅរបស់យើង សព្វថ្ងៃនេះ ដូចជាហ្គេមមាន ឧបសគ្គច្រើន, ហ្គេមមានគន្លឹះ ឲ្យយើងគិត និងហ្គេមបង្ហាត់បង្រៀន យើងឲ្យចេះធ្វើអ្វីមួយ គឺសុទ្ធតែ គួរសាកល្បងលេង។ 

ដូចនេះយើងចង់ណែនាំដល់អ្នកទាំងអស់គ្នា ឲ្យបានស្គាល់ហ្គេមមួយ ដែលមាន ឈ្មោះថា Wordscapes មានរបៀប លេងស្រួលៗ អ្នកលេងគ្រាន់តែអូស តួអក្សរនីមួយៗ មកតំរៀបគ្នា ចេញជាពាក្យមួយ ឲ្យបានត្រឹមត្រូវ ទើបឆ្លងវគ្គ ទៅមុខទៀតបាន, ដល់វគ្គខ្លះ អ្នកលេងត្រូវតំរៀបអក្សរ ឲ្យបានមួយពាក្យ និងពាក្យមួយទៀត តពីអក្សរ ចុងក្រោយនៃពាក្យ ដែលបានតំរៀបដំបូង, មានវគ្គទាញយក ពាក្យទាក់ទងនឹង វត្ថុផ្សេងៗ ដូច្នេះអ្នកលេង នឹងមិនងាយធុញឡើយ។ 

 

*****ដោនឡូដតាម App StorePlay Store

 

 

 

សកម្មភាពលេងក្នុងហ្គេម៖ 

 

 

 

សរុបមក ហ្គេមនេះ អាចឲ្យអ្នកលេងចេះ ពាក្យបានកាន់តែច្រើន ហើយក៏ដូចជា ការរំលឹកផងដែរ សម្រាប់អ្នកដែលចេះ ពាក្យនៅក្នុងនោះរួច និងធ្វើឲ្យខួរក្បាល រដាស់ជាងមុន អាចនឹកឃើញ ពាក្យទាំងនោះ យកមកប្រើប្រាស់ បានភ្លាមៗ នៅពេលចាំបាច់ណាមួយ ដូច្នេះសូមសាកល្បងលេង ទាំងអស់គ្នា កុំខានណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម