CAMBO REPORT

Popup Advertising5 seconds

កាមេរ៉ា Zeiss ZX1 មាន​កម្មវិធី Adobe Lightroom CC ជាប់​នៅ​ក្នុង​ម៉ាស៊ីន​ស្រាប់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះ Zeiss ទើបតែបានប្រកាសចេញនូវកាមេរ៉ា Fixed-lens (មិនអាចដោះដូរលេនបាន) ជាពពួកកាមេរ៉ា full-frame រូបរាងតូច និងស៊េនស័រចាប់រូបភាពធំ ផ្ដោតសំខាន់ទៅលើការ ថតរូបភាព ប៉ុន្តែវាមានលក្ខណៈពិសេស ខុសពីកាមេរ៉ាទូទៅមួយ គឺមានកម្មវិធី Adobe Lightroom CC Built-in នៅក្នុងម៉ាស៊ីនស្រាប់តែម្ដង ដែលនៅលើនោះ យើងអាចកែកុននូវមុខងារ និង Mode នៃការថតមួយចំនួន បានងាយៗ និងរហ័សតែម្ដង ដោយមិនចាំបាច់កែ នៅក្នុង Settings ច្រើន នៅពេលថតម្ដងៗ។ 

ចំពោះកាមេរ៉ា Zeiss ZX1 វាមានរូបរាងតូចមែន តែមានអេក្រង់ ៤.៣ អ៊ីញ អាចប៉ះបញ្ជា នៅខាងក្រោយ ដើម្បីកែមុខងារ និងមានកងបង្វិលតែ ២ ប៉ុណ្ណោះ សម្រាប់ប្ដូរមុខងារថត និងកងមួយទៀត បង្វិល ISO, Shutter ជាដើម ហើយក៏មាន Viewfinder ផងដែរ។ មុខងារ Adobe Lightroom CC នៅក្នុងកាមេរ៉ានេះ មិនមែនមាន អ៊ីនធើហ្វេសដូចជា នៅលើទូរសព្ទ ឬកុំព្យូទ័រនោះទេ ប៉ុន្តែវាជា UI ប្លែកពីគេ unique សម្រាប់តែកាមេរ៉ានេះប៉ុណ្ណោះ ផ្ដោតសំខាន់សម្រាប់អ្នក ថតរូបបែបជំនាញ។ 

 

ចំណែកឯលក្ខណៈសម្បត្តិទូទៅរបស់កាមេរ៉ានេះវិញ គឺវាបំពាក់ស៊េនស័រធំដល់ ៣៧.៤ មេហ្គាភិចស៊ែលប្រភេទ Full-frame បង្កើតដោយ Zeiss ផ្ទាល់ និងជាប់លេន Zeiss Distagon 35mm កម្រិត Aperture f/2 Auto Focus មកស្រាប់ តែមិនអាចដូរបានទេ។ ក្រុមហ៊ុនអះអាងថា នេះគឺជាស៊េនស័រធំប្រភេទ first-class តែម្ដង ដែលនឹងផ្ដិតរូបភាពច្បាស់ មិនចាញ់ DSLR ហើយយើងក៏អាច ចែកចាយទៅទូរសព្ទ ដើម្បីរក្សាទុក និងបញ្ជាពីទូរសព្ទ ដើម្បីថតផងដែរ។ 

លើសពីនេះទៀត កាមេរ៉ានេះ មានបំពាក់នូវអង្គផ្ទុកទិន្នន័យ ៥១២ ជីកាបៃ មកជាស្រេចក្នុងម៉ាស៊ីន ដែលយើងអាចថត រូបភាព RAW DNG បានប្រហែល ៦,៨០០ ប៉ុស្ដិ៍ និងរូបភាព JPGs វិញបានដល់ ៥០,០០០ ប៉ុស្ដិ៍ឯណោះ។ លើសពីនេះ វាក៏មាន Bluetooth, Wi-Fi ដើម្បភ្ជាប់ អ៊ីនធើណេត និងក្រុមហ៊ុនទំលាក់ កំណែអាប់ដេតថ្មីៗ ជំនួយបន្ថែមនៅពេល ក្រោយទៀតផង តាមរយៈ OTA។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បាន បញ្ជាក់ផងដែរថា កាមេរ៉ានេះ អាចអាប់ឡូតរូបភាព ដែលបានថត ឡើងទៅ Cloud ដោយខ្លួនឯង មិនចាំបាច់ ប្រើប្រាស់កុំព្យូទ័រ ឬកម្មវិធី ពីទូរសព្ទនោះទេ។ ចំណែកឯថ្មវិញ ក៏មិនបាច់ដកចេញ សាកដែរ គឺមាន USB-C ដើម្បីសាកជាប់ ម៉ាស៊ីនតែម្ដង។ 

 

ក្រុមហ៊ុនមិនទាន់ដឹងថា នឹងដាក់លក់កាមេរ៉ានេះ នៅពេលណា ឲ្យប្រាកដនោះទេ ប៉ុន្តែគេរំពឹងថា នឹងចេញលក់នៅ ដើមឆ្នាំក្រោយ ចំណែកឯតម្លៃវិញ ក៏យើងមិនទាន់មាន ព័ត៌មានដែរ គ្រាន់តែដឹងថា វាមិនមែន ជាផលិតផល ថោកនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កាមេរ៉ា