CAMBO REPORT

Popup Advertising5 seconds

ផ្កាយ​រណប​តូច​ថ្មី​របស់ NASA ជួយ​ទៅ​ដល់​ការ​ព្យាករណ៍​អាកាស​ធាតុ​ផែនដី​កាន់​តែ​ប្រសើរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងឃើញថាផ្កាយរណប ក៏ដូចជាឧបករណ៍សម្រាប់ តាមដានអាកាសធាតុ ក៏ដូចជាទស្សន៍ទាយ នូវអ្វីដែលនឹងកើតឡើង នៅលើភពផែនដី ជុំវិញអាកាសធាតុ មានការប្រែប្រួលលឿន គឺនៅមិនទាន់គ្រប់គ្រាន់ នៅឡើយទេ។ ទើបបានជាដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្ត្រ NASA របស់សហរដ្ឋអាមេរិក បានផលិតនូវ ផ្កាយរណបតូចមួយ និងបានបង្ហោះឡើងទៅ ឋានអាវកាស ដើម្បីតាមដាននូវ អាកាសធាតុកាលពី ខែកក្កដា កន្លងទៅ វាមានឈ្មោះថា RainCube ហើយវាក៏បានថតនូវ រូបភាពព្យុះ ដូចខាងក្រោម ដែលឲ្យអ្នកវិទ្យាសាស្ត្រ ធ្វើការកំណត់ អំពីទំហំព្យុះនោះ ថាតើវាតូច ឬធំ និងអាចប៉ះពាល់ កម្រិតណា សម្រាប់ជីវិតមនុស្ស នៅលើផែនដី។

RainCube នៅពេលនេះ វាស្ថិតនៅតំណាក់កាលធ្វើតេស្ដ (Tech Demo) តែប៉ុណ្ណោះ តែវាបានជួយច្រើន ទៅដល់ការកំណត់ទិសដៅ និងអាចឲ្យអ្នក វិទ្យាសាស្ត្រ ដឹងពីការប្រែប្រួលរបស់ព្យុះ និងអាកាសធាតុ នាថ្ងៃអនាគត។ ជាងនេះទៅទៀត RainCube អាចឲ្យអ្នកវិទ្យសាស្ត្រ ធ្វើការថតសកម្មភាព នៅក្នុងព្យុះទៅតាមស្រទាប់ ដែលអាចកំណត់បាននូវ ចរឹកកាចសាហាវ របស់វាបាន ដែលនេះវាជួយច្រើន ដែលអាចឲ្យការ ព្យាករណ៍អាកាសធាតុ កាន់តែប្រសើរជាងមុន តែបើនិយាយពី សមត្ថភាពពេញលេញ របស់វានោះ គឺវានៅមិនទាន់អាចធ្វើការ ទៅតាមការចង់បាន របស់អ្នកវិទ្យាសាស្ត្រ នៅឡើយទេ វាត្រូវធ្វើការ អភិវឌ្ឍន៍ខ្លួនបន្ថែមទៀត នៅជំនាន់ក្រោយ ម្យ៉ាងការផលិត RainCube ក៏មិនចំនាយសាច់ប្រាក់ ច្រើនសន្ធឹកសន្ធាប់ ដូចផ្កាយរណបធំៗឡើយ។

អ្នកវិទ្យាសាស្ត្រ NASA នឹងត្រៀមបង្ហោះ RainCube នៅកាន់គន្លងផែនដី ជាច្រើនគ្រឿង ដើម្បីជំនួយទៅដល់ការ កំណត់នូវព័ត៌មាន អោយកាន់តែប្រសើរ ពិសេសតាមដាន ការប្រែប្រួល អាកាសធាតុផែនដី រួមមានទាំងភ្លៀង ព្រិល និងព្យុះផងដែរ។ ដូច្នេះសម្រាប់ បម្រែបម្រួលអាកាសធាតុ នៅថ្ងៃអនាគត នឹងកើតមាន ឡើងញឹកញាប់ តែវិទ្យាសាស្ត្រក៏បាន កំពុងដោះស្រាយបញ្ហា នោះផងដែរ បើទោះជា មិនអាចទប់ស្កាត់បាន តែក៏ខិតខំរកផ្លូវ ក្នុងការកំណត់ និងប្រកាសអាសន្ន តាមដែលអាចធ្វើទៅបាន ផងដែរ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: NASA Tag: វិទ្យាសាស្ត្រ