CAMBO REPORT

Popup Advertising5 seconds

តើអ្វីទៅជា Twin Cooling Plus? វា​មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សតវត្សទី២១ គឺជាយុគសម័យមួយ ពោពេញទៅដោយការប្រកួតប្រជែង ខាងផ្នែកបច្ចេកវិទ្យាដូចជា ស្មាតហ្វូន  ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ ដូច្នេះហើយ បានជាក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ខិតខំរិះរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញ តម្រូវការរបស់អ្នកប្រើប្រាស់ និងធ្វើយ៉ាងណាឲ្យ មានភាពអស្ចារ្យជាងមុន។ ជាក់ស្តែងដូចជា ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនមួយ ដែលឈានមុខគេ ខាងផ្នែកបច្ចេកវិទ្យា ហើយនៅតែបន្ត រកនូវគំនិតច្នៃប្រឌិតថ្មី និងធ្វើឲ្យផលិតផល របស់ខ្លួន ពោពេញអនុភាព និងភាពសន្សំសំចៃខ្ពស់។

 


ម្យ៉ាងវិញទៀត Twin Cooling Plus គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលត្រូវរកបានឃើញ ដោយក្រុមហ៊ុនសាមសុង មុនដំបូងគេបង្អស់ ហើយវាមានបំពាក់ នៅក្នុងទូរទឹកកក សាមសុងស៊េរីថ្មី ដើម្បីធ្វើឲ្យអាហារ បន្លែ ឬផ្លែឈើមានភាពស្រស់ និងរក្សាទុកបានយូរជាងធម្មតា។

 


ភាពអស្ចារ្យរបស់ Twin Cooling Plus សម្រាប់ផ្នែកត្រជាក់ គឺរក្សាដំណើមបានរហូតដល់៧០% ប្រសើបំផុតសម្រាប់ក្លាសេបន្លែ។ សម្រាប់ផ្នែកកកទៀតសោត គ្មានក្លិនមិនល្អចូលគ្នា ពីផ្នែកត្រជាក់ ល្អបំផុតសម្រាប់ផ្ទុកអាហារកក ដោយសារតែ ប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរ ដាច់ដោយឡែកពីគ្នា (2 Evaporators)។

 


មិនត្រឹមតែប៉ុណ្ណោះទេ វាមានភាពឆ្លាតវៃ ក្នុងការបម្លែងភាពត្រជាក់ ដែលអាចឲ្យ អ្នកផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេ ដើម្បីទទួលបាន ការសន្សំសំចៃខ្ពស់ ព្រមជាមួយនឹងទំហំកាន់តែទូលាយ ជាមួយមុខងារ Smart Conversion លោកអ្នកកំណត់ ការប្រើប្រាស់ទូរទឹកកក របស់អ្នកបាន ៥មុខងារផ្សេងៗគ្នាដូចជា៖


១. កកខាងលើ ក្លាសេត្រជាក់ផ្នែកខាងក្រោម (Freezer and Fridge Mode)


 ២. បិទខាងលើ ក្លាសេត្រជាក់ខាងក្រោម (Energy Saving Mode)


៣. បិទខាងក្រោម ក្លាសេកកខាងលើ (Vacation Mode)


៤. ក្លាសេត្រជាក់ខាងលើ និងក្រោម (Fridge Max Mode)


៥. បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ (Mini Mode)


*** វិធីកំណត់ “Smart Conversion”


នៅពេលដែលអ្នកចង់ប្តូរ ទៅជាមុខងារបម្លែងណាមួយ សូមចុចប៊ូតុង “Freezer Convert” រយៈពេល ៣វិនាទី បន្ទាប់មកនឹងមានចេញភ្លើង LED នៅលើមុនងារដែល យើងបានជ្រើសរើស។ ហើយប្រសិនបើអ្នកចង់ប្តូរ ទៅកាន់មុខងារផ្សេង ដោយគ្រាន់តែចុចលើប៊ូតុង “Freezer Convert” ជាការស្រេច។


+    សូមបញ្ជាក់ទូរទឹកកកសាមសុង ដែលមានបំពាក់បច្ចេកវិទ្យា Twin Cooling គឺមានការធានាលើ Compressor រហូតដល់ ១០ឆ្នាំ និងមានលើម៉ូឌែលដូចខាងក្រោម៖


-     RT7000 (RT62K7350BS, RT58K7005SL)


-     RT6000 (RT53K6655BS, RT50K6135S8, RT46K6855BS, RT46K6740SL, RT43K6030BS, RT43K6030WW)


-     RT5000 (RT38K5981SL, RT38K5034UT, RT35K5034S8, RT35K5034UT, RT32K5554SL, RT29K5011S8)

 


លោកអ្នកអាចរកជាវបាន នៅតាមបណ្តាហាងទំនើប សាមសុងនិងដេប៉ូចែកចាយ របស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរទឹកកក