CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីន​កុំព្យូទ័រ​រត់​ដោយ Windows 10 កើន​ឡើង​ដល់​ជាង 700 លាន​គ្រឿង​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រ ដែលល្បីល្បាញ ជាងគេគឺ Windows របស់ក្រុមហ៊ុន Microsoft ជាមួយនឹងអត្រាអ្នកប្រើប្រាស់ ច្រើនជាងគេ បំផុតលើពិភពលោក បើទោះបីជា Apple យកបានខ្លះ តែក៏មិនអាចឈ្នះ Microsoft បានដែរ ខណៈពេលដែល ក្រុមហ៊ុនយក្សផ្នែក កម្មវិធីមួយនេះ បានចេញជាច្រើនជំនាន់ Windows ណាស់មកហើយដែរ ហើយវាក៏អាចយក ទៅប្រើប្រាស់ជាមួយនឹង កម្មវិធី ក៏ដូចជាលេងហ្គេម និងប្រើការធំៗបាន ទៀតផង។ ជាក់ស្ដែង Windows 10 ជាប្រព័ន្ធប្រតិបត្តិការ ទំនើបចុងក្រោយគេ កាលពីខែវិច្ឆិកា ឆ្នាំ 2017 កន្លងទៅ ចំនួនម៉ាស៊ីនរត់ដោយ Windows 10 មានចំនួនដល់ 600 លានគ្រឿង ហើយមកដល់ សប្ដាហ៍នេះ ជាសប្ដាហ៍ចុងក្រោយ ខែកញ្ញា ចំនួនម៉ាស៊ីន ប្រើប្រាស់ Windows 10 កើនឡើងលើស 700 លានគ្រឿងហើយ។

បើទោះបីជាចំនួនអ្នកប្រើប្រាស់ Windows 10 មានការកើនឡើង 100 លានគ្រឿង មិនដល់ 10 ខែក៏ពិតមែន តែអ្វីដែល Microsoft រំពឹងទុកនោះគឺ 1 ពាន់លានគ្រឿង ដែលគួរតែរត់ដោយ Windows 10 បានជាដូច្នេះហើយ ទើបបានជា Microsoft ចាប់ផ្ដើមឈប់ ផ្គត់ផ្គង់ Windows ស៊េរីចាស់ៗដូចជា XP និង Vista ជាដើម។ ក្នុងនោះ Windows 7 ដែលបច្ចុប្បន្នមានម៉ាស៊ីន រាប់លានគ្រឿង បានកំពុងដំណើរការ នឹងត្រូវបោះបង់ចោល ឆាប់ៗខាងមុខយ៉ាងច្រើន នៅឆ្នាំ 2020 ដែលវានឹងរុញឲ្យអ្នក ប្រើប្រាស់កុំព្យូទ័រ ភាគច្រើនធ្វើការ Upgrade ឡើងទៅ Windows 10 ជាជាង Windows 8 និង 8.1 ដែលបរាជ័យ កាលពីប៉ុន្មានឆ្នាំមុននេះ។

Microsoft រំពឹងទុកថា Windows 10 នឹងមានចំនួនអ្នក ប្រើប្រាស់កាន់តែច្រើន ដោយវានៅសល់តែ ជាង 300 លានគ្រឿងទៀតប៉ុណ្ណោះ ដើម្បីសម្រេច ដល់គោលដៅ 1 ពាន់លានគ្រឿង ហើយក្រុមហ៊ុននេះ នៅតែបន្តធ្វើការ Update ប្រព័ន្ធប្រតិបត្តិការ របស់ខ្លួនឲ្យកាន់តែមានសុវត្ថិភាព និងរត់កាន់តែ ប្រសើរជាងមុន ពិសេសនាំមកនូវ មុខងារសំខាន់ៗ ជាច្រើននៅកំណែអាប់ដេត នៅឆ្នាំ 2019 ខាងមុខ ដែលនឹងធ្លាក់ Update ធំមួយទៀត នៅកំឡុងខែមេសា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ