CAMBO REPORT

Popup Advertising5 seconds

ទិញ​ស្មាតហ្វូន Flagship ហួស​មួយ​ជំនាន់​មក​ប្រើ​ពេល​នេះ គឺ​មិន​ហួស​ពេល​ទេ​ហើយ​សល់​លុយ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ ពិតជាទូលំទូលាយខ្លាំងមែនទែន ដែលមនុស្សគ្រប់ទិសទី គ្រប់ឋានៈខ្ពស់ទាប ក៏អាចមានលទ្ធភាពទិញ ស្មាតហ្វូនមួយមកប្រើប្រាស់ បានដែរ ព្រោះនៅទីផ្សារ មានស្មាតហ្វូនមួយទឹក, ថ្មី និងផុតជំនាន់ ក៏មានស្ទើរតែ គ្រប់ហាងដាក់លក់។ ណាមួយស្មាតហ្វូនមួយទឹក សម័យនេះ មានគុណភាពល្អៗច្រើន ជាងកាលពីប៉ុន្មានឆ្នាំមុន ដោយសារភាគច្រើន អ្នកប្រើប្រាស់បានប៉ុន្មានខែ ក៏លក់ចេញ និងខ្លះម៉ាស៊ីនល្អៗ សល់ពីស្រុកគេ ក៏មានដែរ។ 

អត្ថបទនេះ យើងចង់លើកឡើងពីការទិញ ស្មាតហ្វូន flagship ផុតមួយ ជំនាន់មកប្រើ គឺជាជម្រើសល្អ សម្រាប់អ្នកប្រើប្រាស់ទូទៅ តែបើអ្នកគិតថា ខ្មាស់គេ គឺមិនអាច អនុវត្តន៍តាមអត្ថបទនេះ បានទេ។ ស្មាតហ្វូនកំពូលៗ ដែលយើងហៅថា Flagship របស់ក្រុមហ៊ុននីមួយៗ ចេញប៉ុន្មានឆ្នាំ ចុងក្រោយនេះ គឺមានកម្លាំងម៉ាស៊ីនខ្លាំងៗ បើនិយាយពីសន្ទុះ នៃការអាប់ដេត Software ក៏នៅតែ មិនទាន់អស់ដែរ ដោយសារម៉ាស៊ីនខ្លាំងៗ អាចប្រើបាន 3 ទៅ 5 ឆ្នាំខាងមុខទៀត។ ដូចយើង បានឃើញថា iPhone 6 គឺនៅអាចប្រើប្រាស់ បានដល់សព្វថ្ងៃនេះ វាមិនមែនហួសតែមួយ ជំនាន់នោះទេ តែវាហួស 4 ជំនាន់ ទៅហើយ រីឯ Samsung Galaxy S7 ក៏នៅតែអាចប្រើប្រាស់បាន ដល់សព្វថ្ងៃដោយមិន រអាក់រអួល ប៉ុន្តែយើងមិនអាចទិញ ម៉ាស៊ីនថ្មីដែលហួស 3 ទៅ 4 ជំនាន់មកប្រើនោះទេ ដូច្នេះហើយ ស៊ូទិញស្មាតហ្វូន Flagship ថ្មីហួសមួយជំនាន់ មកប្រើ តម្លៃថោកជាង ជំនាន់ថ្មី 200 ទៅ 400 ដុល្លារ គឺជាជម្រើស ដ៏ល្អមួយ។ 

សរុបមក អ្នកប្រើប្រាស់គ្រប់គ្នាគួរតែពិចារណា ប្រសិនបើអ្នកមានគំនិត ចង់សន្សំសំចៃ និងមិនចង់ខ្ជះខ្ជាយ លើការទិញស្មាតហ្វូន តម្លៃជិតខ្ទង់ពាន់នោះ អ្នកអាចងាកមកទិញស្មាតហ្វូន Flagship ផុតមួយជំនាន់ មកប្រើប្រាស់បាន ដោយមិនបាច់ព្រួយ លើកម្លាំងម៉ាស៊ីន ខ្លាចប្រើមិនកើតអី ព្រោះកម្លាំងម៉ាស៊ីន Flagship ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ម៉ាស៊ីនខ្លាំងណាស់ អាចប្រើបានច្រើនឆ្នាំ ទៅមុខទៀតឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: My Brain Tag: ចំណេះដឹងទូទៅ