CAMBO REPORT

Popup Advertising5 seconds

បន្តិច​ទៀត អ្នក​នឹង​បាន​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម​លោត​បង្ហាញ​ក្នុង Facebook និង Messenger Stories ដែរ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី Facebook និងផ្ញើសារ Messenger វាសឹងតែបានក្លាយជាទៅជា ទម្លាប់ភ្នែកទៅហើយ កាលពីមួយរយៈមុន ជាហេតុធ្វើអោយមានការ មិនពេញចិត្តច្រើន ពីសំណាក់អ្នក និយមលេង បណ្តាញសង្គមមួយនេះ។ ប៉ុន្តែរហូតមកឥលូវ យើងសង្គេតឃើញថា ក្រុមហ៊ុន Facebook ហាក់កាត់បន្ថយការ ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ នៅលើកម្មវិធីទាំង 2 នេះ បានខ្លះៗទៅហើយ ប៉ុន្តែក៏មិនមែនផ្តាច់ ទាំងស្រុងនោះដែរ។

សម្រាប់ពាណិជ្ជកម្មទាំងនោះ អ្នកនិយមលេង បណ្តាញសង្គមមួយនេះ នឹងឃើញវា នៅពេលអ្នកចុចចូលមើល ព័ត៌មាន, ទស្សនាវីដេអូ ឬការផ្សព្វផ្សាយនានា ដោយបូករួមទាំងពាណិជ្ជកម្ម ក្រៅប្រទេស និងក្នុងប្រទេសយើង ផងដែរ។ តាមពិតទៅ វាមិនសូវចោទ ជាបញ្ហាប៉ុន្មានទេ បើយើងមិនផ្តោត សំខាន់លើវា គ្រាន់តែវា រាងទើសភ្នែកបន្តិច។

 

យ៉ាងណា ក្នុងពេលថ្មីៗនេះ ស្រាប់តែយើងបានទទួលដំណឹង បន្ថែមមកទៀត ដោយបានបញ្ជាក់ ឆាប់ៗខាងមុខនេះ ការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ មិនមែន មានតែនៅលើកម្មវិធី Facebook និងកម្មវិធីផ្ញើសារ Messenger ប៉ុណ្ណោះទេ តែអ្នកនឹងឃើញ វានៅក្នុង Facebook Stories និង Messenger Stories ផងដែរ។

ជាចុងក្រោយ ខាងប្រភពក៏បានបន្ថែមអោយដឹងថា ចំនួនគណនីអ្នកលេងបណ្តាញសង្គម មួយនេះ ប្រហែល 300 លាននាក់ នឹងលោតបង្ហាញការផ្សព្វផ្សាយ ពាណិជ្ជកម្មទាំងនោះ នៅក្នុង Facebook Stories និង Messenger Stories។ អញ្ចឹង បើដំណឹងនេះ ក្លាយជាការពិត មានតែត្រៀមចិត្ត និងកែវភ្នែក ទុកជាមុន ដើម្បីស្វាគមន៍ការ មកដល់នៃចំនុច ខាងលើនេះ ជាពិសេស អ្នកចូលចិត្តបង្ហោះរូប ឬវីដេអូក្នុង Stories។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម