CAMBO REPORT

Popup Advertising5 seconds

iPhone XS និង XS Max អាច​ទស្សនា​វីដេអូ HDR នៅ​លើ YouTube បាន​ដូច iPhone X ដែរ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ iPhone 8, iPhone 8 Plus និង iPhone X ភាគច្រើនពិតជាបានដឹងហើយថា ការចាក់វីដេអូ នៅក្នុងកម្មវិធី YouTube គឺអនុញ្ញាតអោយអ្នក ទស្សនាវីដេអូ HDRបានក្នុងកម្រិត Full HD ឬ 1080 ភិចសែល។ ជាក់ស្តែង ចំពោះម៉ូឌែលក្រោម iPhone 8 វិញ នៅមិនទាន់ទទួលបានការ Support វីដេអូ HDR សម្រាប់ការ ទស្សនានៅក្នុង YouTube នៅឡើយទេ។

ងាកមកចូលទូរសព្ទ iPhone ជំនាន់ថ្មី ម៉ូឌែល XS និង XS Max ដែលក្រុមហ៊ុន Apple ទើបនឹងប្រកាសចេញលក់ ជាផ្លូវការ កាលពីពេលថ្មីៗ កន្លងទៅនេះ ក៏ទទួលបានចំនុចពិសេសខាងលើ បានដូច iPhone X អញ្ចឹងដែរ។ ពិតមែនហើយ iPhone ទាំង 2 ម៉ូឌែលជំនាន់ថ្មី ក៏ត្រូវបានអនុញ្ញាតអោយដំណើរការចាក់ និងអាចទស្សនាវីដេអូ HDR បានក្នុងកម្រិតវីដេអូទាប បំផុត គឺត្រឹម 144p60 HDR និងខ្ពស់បំផុត បានក្នុងកម្រិត 1080p60 HDR បើទោះជាវីដេអូនោះ អាចលោតដល់កម្រិត 4K ក៏ដោយ។ យ៉ាងណា ត្រឹមតែ 1080p60 HDR ក៏អាចធ្វើអោយវីដេអូ ដែលអ្នកកំពុងទស្សនា វាច្បាស់ណាស់ទៅហើយ ជាពិសេសលើអេក្រង់ថ្លៃ របស់ iPhone X, iPhone XS និង iPhone XS Max។

សូមបញ្ជាក់ថា  វីដេអូ HDR គឺមានកម្រិតបង្ហាញរូបភាព ស្ថិតក្នុងពណ៌ ដែលភ្លឺច្បាស់ល្អជាង និងភិចសែលលម្អិតជាង វីដេអូធម្មតា ប្រៀបដូចជាយើងមើល ទេសភាពពិតៗ អញ្ចឹង។ ម្យ៉ាងវិញទៀត វីដេអូ HDR នៅពេលនេះ ក៏មិនទាន់មានច្រើនដែរ ដោយវីដេអូដែលមាន ក៏សុទ្ធតែវីដេអូបង្ហាញពី ទេសភាព, សត្វ, អាហារ និងវីដេអូបែប សិល្បៈមួយចំនួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: កម្មវិធី-ហ្គេម