CAMBO REPORT

Popup Advertising5 seconds

Microsoft ចាប់​ដៃ​គូ​ជាមួយ Razer បង្ហាញ​ក្តារ​ចុច​ប្រើ​ជាមួយ Xbox One

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាការបោះជំហ៊ានទៅមុខមួយទៀត ដែលក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Razer ដាក់បង្ហាញនូវក្តារចុច និង Mouse ចុច អាចប្រើប្រាស់បានជាមួយ ម៉ាស៊ីនហ្គេម Xbox One បាន។ ដូចយើងបានដឹង Microsoft មានផលិតផលម៉ាស៊ីនហ្គេម ដែលកំពុងពេញនិយមខ្លាំង រីឯ Razer ក៏ផលិតនូវកុំព្យូទ័រ, ក្តារចុច, Mouse និងស្មាតហ្វូនសម្រាប់អ្នក ចូលចិត្តលេងហ្គេម ដូច្នេះទើបក្រុមហ៊ុនទាំង 2 សហការគ្នា អាចឲ្យផលិតផលរបស់ពួកគេ អាចប្រើប្រាស់បាន ជាមួយគ្នាបែបនេះ។

ក្តារចុច និង Mouse នេះ ជាប្រភេទ Wireless អាចភ្ជាប់ប្រើប្រាស់ ជាមួយម៉ាស៊ីនហ្គេម Xbox One បាន ប៉ុន្តែប្រើប្រាស់បាន លុះត្រាតែចូលទៅកំណត់ ដោយខ្លួនឯង វាមិនមែនកំណត់មក Default តម្រូវតាមគ្រប់ ហ្គេមនោះទេ។ នេះជាការវិវត្តន៍ថ្មី មួយទៀតរបស់ Xbox One ដែលពីមុនមក គេលេងហ្គេមបញ្ជា តាមតែដៃហ្គេម ដោយឡែកលើកនេះ អ្នកលេងអាច ប្រើប្រាស់ក្តារចុច និង Mouse បាន ដូចលេងនៅលើម៉ាស៊ីន កុំព្យូទ័រអញ្ចឹងដែរ។ Microsoft ត្រូវរៀបចំប្រព័ន្ធដំនើរការ របស់ម៉ាស៊ីនហ្គេមគេ ឲ្យដើរពេញលេញ ជាមួយក្តារចុចនេះសិន ព្រោះក្តារចុចនេះ មិនទាន់ដាក់លក់ នៅពេលនេះទេ ដោយនឹងចេញលក់ នាចុងឆ្នាំនេះ អាចនៅខែ វិច្ឆិកាឯណោះ ដូច្នេះនៅពេលនេះ យើងក៏មិនទាន់បានដឹង តម្លៃរបស់វាដែរ។

សរុបមក ក្រុមហ៊ុន Microsoft និង Razer បានបង្ហាញក្តារចុច និង Mouse ស៊េរីថ្មីរបស់ពួកគេ ដែលបានបង្កើតឡើង ដោយការសហការ ជាមួយគ្នា ដោយក្តារចុចនេះ អាចប្រើប្រាស់ ជាមួយម៉ាស៊ីនហ្គេម Xbox One របស់ Microsoft បាន ដោយអាចនឹងដាក់លក់ នៅអំឡុងខែវិច្ឆិកា ខាងមុខ ដូចនេះយើងមិនទា់បានដឹង តម្លៃរបស់វា នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ