CAMBO REPORT

Popup Advertising5 seconds

HyperX បញ្ចេញ SSD ស៊េរី​ថ្មី មាន​ភ្លើង RGB ពិសេស​សម្រាប់​ម្ចាស់ Desktop

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលនេះ យុគសម័យភ្លើង RGB បានកំពុងវាយលុកទីផ្សារ យ៉ាងពេញទំហឹងហើយ! ជាក់ស្ដែងកាលពីសប្ដាហ៍ ទៅមុននេះក្រុមហ៊ុន Team Group ទើបនឹងបាន ប្រកាសចេញនូវ SSD ជំនាន់ថ្មីរបស់ខ្លួន ដែលមានលក្ខណៈពិសេស ត្រង់ថា វាមានបំពាក់មក ជាមួយនឹងភ្លើង RGB ធ្វើឲ្យការតម្លើងដាក់ នៅក្នុង Case ម៉ាស៊ីន មើលទៅកប់ជាងមុន កន្ត្រាក់អារម្មណ៍ជាងមុន តែក៏ស៊ីភ្លើង ជាងមុនបន្តិចដែរ។ មកដល់ថ្ងៃនេះក្រុមហ៊ុន ផលិតឧបករណ៍សម្រាប់ ប្រើប្រាស់ជាមួយកុំព្យូទ័រ ក៏បានប្រកាសចេញនូវ SSD ស៊េរីថ្មីមួយទៀត របស់ខ្លួន ដែលវាត្រូវបានបំពាក់ មកជាមួយនឹងភ្លើង RGB ផងដែរ។

SSD មានភ្លើង RGB នេះមានឈ្មោះហៅជាផ្លូវការថា Fury RGB SSD ជាប្រភេទ SSD ទំហំ 2.5 អ៊ីញ ដំបូងគេ បង្អស់របស់ HyperX ដែលមានបំពាក់មក ជាមួយនឹងភ្លើង RGB អាចធ្វើការកំណត់ និងផ្លាស់ប្ដូរភ្លើងពណ៌ បានរាប់លានពណ៌ តាមការកំណត់ ឬដាក់ឲ្យលោតតាមការកំណត់ ជាមួយនឹងកម្មវិធី។ Fury RGB SSD ប្រើប្រាស់ Interface ពពួក SATA ល្បឿន 6Gbps ផ្ដល់ឲ្យវាមានល្បឿន Write ដល់ 480MB/s និងល្បឿន Read ដល់ 550MB/s និងបន្ទះឈីប ប្រើប្រាស់បច្ចេកវិទ្យា 3D TLC អាចឲ្យវាប្រើប្រាស់ បានយូរឆ្នាំ មាន 3 ជម្រើស សម្រាប់ជ្រើសរើសទៅតាមទំហំ និងតម្លៃដូចខាងក្រោម៖

 

• HyperX Fury RGB SSD ទំហំ 240GB តម្លៃ USD 75

• HyperX Fury RGB SSD ទំហំ 480GB តម្លៃ USD 125

• HyperX Fury RGB SSD ទំហំ 960GB តម្លៃ USD 220

 

ក្នុងនោះផងដែរ Fury RGB SSD ក៏មានម៉ូឌែលមួយផ្សេងទៀតជា Upgrade Kit ដែលមានលក្ខណៈពិសេសត្រង់ថា វាបន្ថែមមកជាមួយនឹង ជើងបំបែក បំឡែងទៅជា អង្គផ្ទុកទិន្នន័យ (HDD) ទំហំ 3.5 អ៊ីញ មានឌុយ USB ប្រភេទ A ជា USB 3.1 បំបែកទៅកាន់ Mini USB និងកម្មវិធី HDD Cloning សម្រាប់ម៉ាស៊ីន ដែលមិនមាន កន្លែងចាប់ SSD បានជាមួយតម្លៃ ថ្លៃជាងបន្តិច តែនៅរក្សាសមត្ថភាព នៅដដែល៖

 

• HyperX Fury RGB SSD ទំហំ 240GB តម្លៃ USD 90

• HyperX Fury RGB SSD ទំហំ 480GB តម្លៃ USD 140

• HyperX Fury RGB SSD ទំហំ 960GB តម្លៃ USD 235

 

 

តម្លៃខាងលើគឺមានចេញលក់ជាផ្លូវការហើយនៅក្នុងទីផ្សារអនឡាញ Amazon ថែមទាំងមានការធានាត្រឹមត្រូវ ពីក្រុមហ៊ុន សម្រាប់រយៈពេល 3 ឆ្នាំ។ ដូចនេះ សម្រាប់អ្នកដែលចង់ធ្វើការ Upgrade នូវ SSD ស៊េរីថ្មី មានបំពាក់មក ជាមួយភ្លើង RGB នោះ Fury RGB SSD អាចឲ្យអ្នក ពិចារណាបាន ដោយរបៀបតម្លើង គឺដូចទៅនឹងការតម្លើង Hard Disk និង SSD ទូទៅអញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ