CAMBO REPORT

Popup Advertising5 seconds

ហ្គេម​គប់​កាំបិត ដែល​កំពុង​ពេញ​និយម​លើ Play Store

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់មិត្តអ្នកអាន ដែលចូលចិត្តលេងហ្គេម បែបសាមញ្ញដូចជា Candy Crush ស៊ីពណ៌ស្ករគ្រាប់ ឬ Fruit Ninja កាត់ផ្លែឈើ មានការលេងបែបសាមញ្ញៗ ប៉ុន្តែអ្នកលេងអាចជក់ចិត្ត ដោយមិនដឹងខ្លួន និងលេងមិនងាយឈ្នះទេ ប្រាកដជាពេញចិត្ត ហ្គេមមួយនេះមិនខាន។ នេះជាហ្គេម គប់កាំបិតមួយប្រភេទ ដែលពេញនិយម នៅលើ Play Store ដែលអ្នកអាច សាកល្បងលេងបាន ដោយសេរី។ 

 

ហ្គេមនេះ មានឈ្មោះថា Knife Hit មានរបៀបលេងសាមញ្ញ ការបញ្ជាក៏ងាយស្រួល តម្រូវឲ្យអ្នកលេង គប់កាំបិតទៅដុំឈើមូល មួយនៅកណ្តាល ដោយជៀសវាស ការគប់ត្រូវកាំបិត ដែលនៅជាប់ឈើនោះ។ អ្នកលេងត្រូវគប់ ឲ្យអស់កាំបិត ទើបឆ្លងវគ្គ ទៅមុខបានទៀត។ នៅលើនោះ អ្នកត្រូវគប់ឲ្យចំ កន្លែងទំនេរ និងផ្លែឈើ ដែលនៅជាប់ដើមឈើ។ កុំឃើញរបៀបលេង សាមញ្ញចឹង ថាស្រួលលេងនោះ បើបានសាកលេង ច្បាស់ជាមិនងាយ ឈ្នះទេ តែបើលេងញឹកញាប់ ច្បាស់ជាថ្នឹក និងអាចលេងឈ្នះ មិនខាន។ 

 

****ដោនឡូតតាម Play StoreApp Store

 

 

សកម្មភាពលេងក្នុងហ្គេម៖

 

 

 

សរុបមក ហ្គេមនេះ មានរបៀបលេងងាយស្រួលមែនពិត តែអ្នកលេងអាចពិបាក យកឈ្នះ ក្នុងការឆ្លងទៅកាន់វគ្គ បន្តបន្ទាប់ណាស់ វាទាមទារ អោយអ្នកមាន ចិត្តអំណត់បន្តិច ដើម្បីយកឈ្នះ។ ស្មាតហ្វូនគ្រប់ធុន អាចទាញយកហ្គេមនេះ ទៅលេងបាន ដោយមិនចាំបាច់តែ ស្មាតហ្វូនមានកំលាំង ម៉ាស៊ីនខ្លាំងនោះទេ ដូច្នេះកុំភ្លេចសាកល្បង លេងទាំងអស់គ្នាណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម