CAMBO REPORT

Popup Advertising5 seconds

តម្លៃ​ប្រាក់​រង្វាន់​ហ្គេម PUBG Mobile បាន​កើន​ឡើង​ដល់ 600,000$ ឯ​ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹត្តិការណ៍ប្រកួតហ្គេមតាមរយៈស្មាតហ្វូន បានកំពុងរីកមាឌធំឡើងៗហើយ បើទោះបីជា វានៅមិនទាន់ដេញជើង ដល់ហ្គេមធំៗ នៅលើកុំព្យូទ័រក៏ពិតមែន តែនៅពេលនេះ ការប្រកួតលេងហ្គេមស្មាតហ្វូន ក៏បានកើនឡើង ទឹកប្រាក់ពានរង្វាន់ (Price Pool) ដែរហើយ។ ជាក់ស្ដែងដូច PUBG Mobile អញ្ចឹង ជាមួយព្រឹត្តិការណ៍ ប្រកួតហ្គេមធំមួយ ដែលត្រៀមនឹងអញ្ជើញ 20 ក្រុម មកពី 6 តំបន់ ផ្សេងៗគ្នាដូចជា អាស៊ី ចិន កូរ៉េ/ជប៉ុន អឺរ៉ុប អាមេរិកខាងត្បូង និងអាមេរិកខាងជើង ដើម្បីប្រកួត យ៉ាងតឹងសរសៃក ដើម្បីក្លាយជាម្ចាស់ជើងឯក ជាមួយតម្លៃ Price Pool លោតដល់ 600,000$ និងមានការឧបត្ថម្ត បន្ថែមពីក្រុមហ៊ុន Samsung។

 

 

ដើម្បីមានឱកាសចូលប្រកួតក្នុងព្រឹត្តិការណ៍ PUBG Mobile Star Challenge ម្ចាស់គណនីមួយ ត្រូវតែមាន Fans ឬអ្នកគាំទ្រខ្លួន ច្រើនជាង 1,000 នាក់ នៅតាមប្រព័ន្ធ Streaming ផ្សេងៗគ្នា មិនមែនចង់ចូលអាចចូល បាននោះទេ ព្រោះទាល់តែទឹកដៃខ្លាំង ទើបមានសិទ្ធិដណ្ដើមឈ្មោះ ជាជើងឯក និងសាច់ប្រាក់សុទ្ធ ដូចខាងក្រោម៖

 

• លេខ 1 ទទួលបាន 200,000$ (Global Final Champion)

• លេខ 2 ទទួលបាន 100,000$ (Runner-up)

• លេខ 3 ទទួលបាន 50,000$ (3rd Place)

• លេខ 1 ទទួលបាន 20,000$ (Regional Final Champion)

• លេខ 2 ទទួលបាន 15,000$ (Regional Runner-up)

• លេខ 3 ទទួលបាន 10,000$ (3rd Place)

 

ព្រឹត្តិការណ៍ PUBG Mobile Star Challenge នឹងធ្វើឡើង នៅប្រទេសអ៊ុយក្រែន ទីក្រុង Kiev នៅថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ 2018 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: PUBG Tag: កម្មវិធី-ហ្គេម