CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​អាកាស​ចរណ៍ អាឡាស្ការ ផ្ដល់​ឲ្យ​អ្នក​ដំណើរ​ទស្សនា​ខ្សែ​ភាពយន្ដ​តាម​រយៈ VR កំដរ​ការ​អផ្សុក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការហោះហើរនៅលើអាកាស គឺជាបទពិសោធន៍ធ្វើដំណើរដ៏រីករាយមួយ សម្រាប់មនុស្សមួយចំនួន ប៉ុន្តែវាក៏ជាបទពិសោធន៍ ដ៏ធុញមួយដែរ ចំពោះមនុស្សខ្លះទៀត ដោយសារតែភាពភ័យខ្លាច ភាពអផ្សុកមិនបានទស្សនា ទេសភាពដូចការ ជិះតាមផ្លូវគោក និងការនឿយហត់ ក្នុងការធ្វើដំណើរជាដើម។ ហេតុនេះហើយ ទើប ក្រុមហ៊ុន Alaska Airline ទើបបញ្ចេញ គម្រោងថ្មីមួយ In-Flight movies ក្នុងការបើកឲ្យអ្នកដំណើរ ទាំងអស់ មានឱកាសទស្សនា ខ្សែភាពយន្ដល្អៗមើល ខណៈពេលធ្វើដំណើរ លើយន្ដហោះ ជាលក្ខណៈឯកជនតែម្ដង តាមរយៈវ៉ែនតា VR។  

ចំពោះជើងហោះហើរ ដែលមានវ៉ែនតា VR នេះគេបានរៀបចំ ឲ្យត្រឹមតែ ២ ខ្សែប៉ុណ្ណោះគឺ ជើងហោះហើរពី Boston ទៅមក Seattle និង Boston ទៅមក San Diego ដើម្បីឲ្យអ្នកដំណើរ បំបាត់ភាពអផ្សុក ក្នុងការធ្វើដំណើរកម្ពស់ ៩ គីឡូម៉ែត្រពីដី និងបានរីករាយជាមួយ ខ្សែភាពយន្ដជាច្រើន។ ក្នុងនោះ Alaska Airlines បានសហការជាមួយ ក្រុមហ៊ុនផលិតវ៉ែនតា VR ឈ្មោះថា SkyLights ដើម្បីផ្ដល់ Allosky VR ដល់អ្នកដំណើរគ្រប់កៅអី អាចមើលខ្សែភាពយន្ដប្រភេទ 2D និង 3D ដែលមាននៅក្នុង ផលិតកម្ម 20th Century Fox, Warner Brothers និង EIM ផងដែរ ដូចជាខ្សែភាពយន្ដរឿង Three Billboards Outside Ebbing, Missouri និងរឿង Ferdinand ជាដើម។ 

វ៉ែនតា VR នោះគឺត្រូវបានដំណើរការជាមួយឈីប Snapdragon ដែលវាអាចបង្ហាញ ក្នុងកម្រិត Full HD ម្យ៉ាងៗទាំង 2D និង 3D នៅក្នុងទំហំមុំ ៣៦០ ដឺក្រេ ហើយក៏មានប្រព័ន្ធ ដំណើរការ អនុញ្ញាតឲ្យយើងចូលទៅមើល ខ្សែភាពយន្ដនៅលើ Netflix, Amazon Prime, YouTube និង Hulu បន្ថែមផងដែរ តាមរយៈការ Stream លើគណនីផ្ទាល់ខ្លួន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle