CAMBO REPORT

Popup Advertising5 seconds

ម្ចាស់ Mac ទាំង​អស់​អាច​ធ្វើ​ការ Upgrade ឡើង​ទៅ macOS Mojave បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចពាក្យសន្យាអញ្ចឹង ក្រុមហ៊ុន Apple នឹងបើកឲ្យអតិថិជន របស់ខ្លួនទាំងអស់ ដែលកំពុងប្រើប្រាស់ កុំព្យូទ័រស្ថិត ក្នុងត្រកូល Mac ដើម្បីធ្វើការ Upgrade ឡើងជំនាន់ប្រតិបត្តិការទំនើប និងចុងក្រោយគេបង្អស់ របស់ខ្លួនមានឈ្មោះ ហៅថា Mojave នៅក្នុងសប្ដាហ៍នេះ ឬចុងខែកញ្ញា ជាកំណែ Update ឡើង Version ទៅកាន់ជំនាន់ 10.14 ដោយបាននាំមកនូវ មុខងារថ្មីៗ សម្រួលទៅដល់ការប្រើប្រាស់ ឲ្យកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត ពិសេសបទពិសោធន៍ប្រើប្រាស់ macOS ដែលមិនធ្លាប់មាន ពីមុនមក។

ជាមួយនឹង macOS Mojave មុខងារធំបំផុត ដែលយើងទន្ទឹងរង់ចាំប៉ុន្មានឆ្នាំកន្លង ទៅនេះគឺ Dark Mode ដែលផ្ដល់នូវភាពងាយស្រួលទៅ ដល់សុខភាពភ្នែក ក្នុងការផ្លាស់ប្ដូរផ្ទាំងប្រើប្រាស់ ទៅជាពណ៌ខ្មៅ តែមិនមែនខ្មៅ ក្រឹបនោះទេ វាខ្មៅបែបចេញប្រផេះ ងាយស្រួលសម្រាប់ការ ប្រើប្រាស់នៅពេលរាត្រី ស្រដៀងទៅនឹង មុខងារ Dark Mode របស់កម្មវិធី YouTube អញ្ចឹងដែរ។ ជាងនេះទៅទៀត Mojave ក៏បានដុះខាត់ទៅលើប្រព័ន្ធ ប្រតិបត្តិការទាំងមូល ឲ្យវាមានសុវត្ថិភាពកាន់តែខ្ពស់ ដើរលឿនជាងមុន និងជាច្រើនផ្សេងៗទៀត ដែលអ្នកអាចតម្លើងបាន តែនៅលើម៉ាស៊ីនស៊េរី រាងថ្មីៗប៉ុណ្ណោះ ដូចជា៖

 

•    MacBook ឆ្នាំ 2015 ឡើងទៅ

•    MacBook Pro ឆ្នាំ 2012 ឡើងទៅ

•    MacBook Air ឆ្នាំ 2012 ឡើងទៅ

•    Mac Pro ឆ្នាំ 2010 ឡើងទៅ

•    Mac Mini ឆ្នាំ 2012 ឡើងទៅ

•    iMac ឆ្នាំ 2012 ឡើងទៅ

 

 

ដូចនេះសម្រាប់ប្រិយមិត្តទាំងអស់ ដែលកំពុងប្រើប្រាស់ម៉ាស៊ីន MacBook ណាមួយ ដូចបាន បញ្ជាក់រាយឈ្មោះ និងឆ្នាំខាងលើ អ្នកអាចធ្វើការតម្លើង macOS Majave ជាផ្លូវការបានហើយ ចាប់ពីថ្ងៃនេះតទៅ តាមរយៈការតម្លើងថ្មី នៅលើម៉ាស៊ីនរបស់អ្នក ដោយអាចចូលទៅ Download បាន Free ឥតគិតប្រាក់ក្នុងទីផ្សារ App Store របស់ Mac តែម្ដង ដោយចូលទៅកាន់ Search រួចវាយពាក្យថា macOS ជាការស្រេច ដែលអ្នកអាចទាញយក ក្នុងទំហំ 5.7GB រួចធ្វើការតម្លើងបានភ្លាមៗ មិនចាំបាច់ចាំយូរ! តែត្រូវធ្វើការ Copy ឬ Backup ទុកនូវឯកសារសំខាន់ៗទុកមុន សិនចាំចាប់ផ្ដើម ស្គាល់ជាតិ Mojave ក៏បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Apple Tag: កុំព្យូទ័រ