CAMBO REPORT

Popup Advertising5 seconds

Huawei បាន​ស្វែង​រក​ឃើញ​អ្នក​ខ្លាំង PUBG MOBILE នៅ​ក្នុង​ស្រុក​ខ្មែរ​ឃើញ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានរៀបចំនូវកម្មវីធីប្រកួត E-Sport ដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា គឺការប្រកួតជើងខ្លាំងផ្នែក PUBG MOBILE ជាមួយនឹងទូរសព្ទដៃ Huawei Nova 3/3i ដែលមានកម្លាំងម៉ាស៊ីនខ្លាំង អាចលេងហ្គេមបានរលូន ជាមួយបច្ចេកវិទ្យា GPU Turbo របស់ខ្លួន។ ក្នុងព្រឹត្តិកាណ៍នោះដែរ មានប្រិយមិត្តរបស់ Huawei ចុះឈ្មោះ ចូលរួមប្រកួតចំនួន ៩០០ នាក់ ដែលស្មើនឹង ២២៥ ក្រុម និងត្រូវបានចម្រាញ់យក ១៥ ក្រុម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ហើយចុងក្រោយ ជ្រើសរើសយកត្រឹមតែ ៣ ក្រុមប៉ុណ្ណោះ នៅវគ្គផ្ដាច់ព្រាត់ ដោយយើងក៏រកឃើញ ជើងខ្លាំង PUBG MOBILE រួចមកហើយដែរ។ 

ម្ចាស់ជ័យលាភីលេខ ១ ដែលឈ្នះក្នុងការប្រកួត PUBG MOBILE Huawei Nova3/3i គឺក្រុម 7 Elements ប្រកួតបានពិន្ទុ ២៩៦៥ ទទួលបានរង្វាន់ ស្មាតហ្វូន Huawei Nova3, Nova 3i, Nova3e, Nova2e ចំណែកឯជ័យលាភីលេខ ២ គឺក្រុម Never Care ប្រកួតបានពិនុ្ទ ២៥៨៥ ទទួលបាន Huawei Band (នាឡិកាហ៊ួរវ័យ) ចំនួន ៤ គ្រឿង សម្រាប់ជ័យលាភីលេខ ៣ គឺក្រុម The Wolf Of Killer ប្រកួតបានពិន្ទុ ២៥៤៥ ទទួលបាន Nova Gift Box និងកែវទឹក។ ក្នុងការប្រកួតនោះដែរ យើងក៏ជាការអញ្ជើញចូលរួម ពីសំណាក់គណកម្មាធិការ ចូលរួមមើល និងកាត់សេចក្ដី ដូចជាលោក ស្ដេចហ្គេម, Noobie GMK និង Frost ZK ផងដែរ។

លោក អែម យុទ្ធូ នាយកផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកដំបូង របស់ក្រុមហ៊ុន ក្នុងការបើកប្រកួត ជ្រើសរើសអ្នកខ្លាំង នៅក្នុង PUBG MOBILE ទ្រង់ទ្រាយធំបែបនេះ ក្នុងកិច្ចជួបជុំ អ្នកខ្លាំងនៅក្នុងប្រទេស ជាមួយនឹងស្មាតហ្វូន Nova 3/3i។ លោកក៏បានឆ្លៀតឱកាស ពិសេសនេះ ពន្យល់បន្ថែមអំពី ប្រូម៉ូសិនពិសេស នៅក្នុងរដូវភ្ជុំបិណ្ឌនេះ ផងដែរ ជាមួយការជាវទូរសព្ទ Huawei ទាំង ២ ម៉ូឌែលខាងលើ និងម៉ូឌែលដទៃទៀត។ 

ពិសេសជាងនេះទៅទៀត ការប្រកួតនោះ ក៏មាននូវកម្មវីធីប្រគុំតន្ដ្រី និងការលេងហ្គេម លើឆាកឈ្នះរង្វាន់ភ្លាមៗ ដែលមានការចូលរួម ពីសំណាក់តារាចម្រៀង កំពុងពេញនិយមក្នុងស្រទាប់ យុវវ័យគឺលោក ថេណា, តារាម៉ូឌែល សុផា លីនដា, ពីយ៉ាវេហ្គា, និងតារាមួយ ចំនួនទៀត។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Huawei Cambodia Tag: Lifestyle