CAMBO REPORT

Popup Advertising5 seconds

បច្ចុប្បន្ន​នេះ តើ​ឈីប​ដែល​ប្រើ​នៅ​លើ​ស្មាតហ្វូន​មាន​ប៉ុន្មាន​ប្រភេទ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ធម្មតាទេ មនុស្សរស់នៅត្រូវការខួរក្បាល ចំណែកឯ បច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិច ក៏ដូចគ្នាដែរ បើគ្មានខួរក្បាលទេ វាក៏មិនអាចដំណើរការ សម្រាប់យើងប្រើប្រាស់បានដែរ។ ថ្ងៃនេះ ខ្ញុំនឹងរៀបរាប់ ក៏ដូចជាលើកយក ខួរក្បាលទាំងប៉ុន្មាន ដែលប្រើប្រាស់ នៅលើ ស្មាតហ្វូន មកនិយាយសិន សម្រាប់ខួរក្បាល ដែលបំពាក់នៅលើ កុំព្យូទ័រផ្សេងៗទៀត ខ្ញុំនឹងផ្សាយចេញ នូវ ពេលក្រោយទៀត។

ងាកមកវិញ បើយើងក្រឡេកមកមើល ស្មាតហ្វូននាពេលបច្ចុប្បន្ននេះ គឺចេញច្រើនប្រភេទមែនទែន ហើយដូចដែលអ្នកទាំងអស់គ្នា ធ្លាប់បានដឹងខ្លះ កន្លងមកហើយនោះ គឺវាមានដូចជា iPhone (Apple), Samsung, Huawei, Sony, LG, Xiaomi, OnePlus, Meizu, OPPO, Vivo នៅមានជាច្រើនទៀត។ ក្នុងចំណោម ស្មាតហ្វូនខាងលើនេះ ក៏មានខ្លះប្រើខួរក្បាល ដែលផលិតឡើង ដោយផ្ទាល់ខ្លួនដែរ និងខ្លះទៀត ប្រើខួរក្បាលដែលផលិតដោយ ក្រុមហ៊ុន លក់តែខួរក្បាលតែម្តង។ ក៏ប៉ុន្តែអីទៅជា ខួរក្បាល ស្មាតហ្វូន?

 

សម្រាប់ពពួកស្មាតហ្វូន គេហៅខួរក្បាលពួកវា ថាជា ឈីបសេត ឬឈីប (Chipset)។ នៅក្នុងនោះ Chipset ដែលត្រូវបាន យកមកប្រើ នៅលើស្មាតហ្វូនមាន ចំនួន ៦ ប្រភេទធំៗ ដូចជា៖

 

1. Exynos (Samsung)

 

នៅក្នុងឆ្នាំ 2018 នេះ Samsung បានវិវត្តជំនាន់របស់ ឈីប Exynos មកដល់ Exynos 9 Series ហើយ ដែលមានលេខសំគាល់ 9810 ហើយស្មាតហ្វូនដែលមាន វាសនាប្រើវា មានដូចជា Galaxy Note 9, Galaxy S9/S9+ ។ សូមបញ្ជាក់តិច "Samsung ក៏មានម៉ូឌែលប្រើឈីប Snapdragon ផងដែរ តែម៉ូឌែលទាំងនោះ មានតែប៉ែកខាងអឺរ៉ុបតែប៉ុណ្ណោះ ហើយចំណុចដែលយើង អាចមើលដឹង គឺវាប្រើបាន តែស៊ីមមួយទេ"។

 

2. A Series (TSMC)

 

សម្រាប់ក្រុមហ៊ុន Apple មិនមានក្រុមហ៊ុន ផលិតដោយខ្លួនឯងនោះទេ ដោយឈីប ដែលប្រើសព្វថ្ងៃនេះ ត្រូវពឹងផ្អែក ទៅលើក្រុមហ៊ុន TSMC (តៃវ៉ាន់) ជាអ្នកផលិតអោយ។ កាលប៉ុន្មានឆ្នាំមុន Apple ក៏ធ្លាប់អោយ Samsung ផលិតអោយដូចគ្នា ដោយសហការជាមួយនឹង TSMC ដើម្បីផលិតអោយ គ្រប់ទៅតាម តម្រូវការទីផ្សារ។ នៅក្នុងឆ្នាំ 2018 នេះ Apple ក៏បានប្រើឈីប A Series ចុងក្រោយ ដែលផ្គត់ផ្គង់ដោយ TSMC ផងដែរ នោះគឺ A12 Bionic ដែលយើងទើបនឹងបានឃើញ នៅលើ iPhone XS, iPhone XS Max និង iPhone XR។

 

3. Snapdragon

 

Snapdragon មិនមែនជាក្រុមហ៊ុនទេ វាជាឈ្មោះឈីប សូមអ្នកទាំងអស់គ្នា កុំយល់ច្រលំទៀត។ ក្រុមហ៊ុនដែលផលិតឈីប Snapdragon នោះមានឈ្មោះថា Qualcomm ទៅវិញទេ ហើយវាគឺជាក្រុមហ៊ុន ផលិតឈីប ដ៏ធំមួយ ផ្គត់ផ្គង់សម្រាប់ ក្រុមហ៊ុនស្មាតហ្វូន ជាច្រើនមែនទែន សូម្បីតែក្រុមហ៊ុន Samsung មានរោងចក្រផលិតឈីប ខ្លួនឯងហើយ ក៏នៅត្រូវការ Qualcomm អោយផលិតដូចគ្នាដែរ។ ហើយនៅក្នុងឆ្នាំ 2018 នេះ Snapdragon ក៏វិវត្តជំនាន់ មកជំនាន់ចុងក្រោយថ្មី មួយទៀត ដូចគ្នាដែរ គឺ Snapdragon 845 ... ទូរសព្ទកំពូលៗ ចេញនៅក្នុងឆ្នាំ 2018 សុទ្ធតែបំពាក់វា មកជាមួយទាំងអស់ ដូចជា Note 9, Xperia XZ3, G7 ThinQ, Mi 8, Zenfone 5Z, OnePlus 6 និងផ្សេងៗច្រើនទៀត។

 

4. Kirin (Huawei)

 

Huawei ក៏មិនខុសពី Samsung ដែរ ផលិតខ្លួនឯង នៅឆ្លៀតអោយ Qualcomm ផ្គត់ផ្គង់អោយទៀត (សម្រាប់តែទូរសព្ទ លំដាប់មធ្យមតែប៉ុណ្ណោះ)។ ហើយបើសម្រាប់ ឈីបដែលប្រើក្នុងឆ្នាំ 2018 នេះ គឺ Kirin 970 ដែលយើងឃើញមាន នៅលើ P20 Pro ហើយ តែលេចឮតិចៗថា Mate 20 អាចនឹងឡើងដល់ Kirin 980 ....ចាំមើលទាំងអស់គ្នា។ 

 

5. MediaTek

 

MediaTek នេះបើនិយាយអោយងាយយល់ គឺជាឈីបសម្រាប់ ទូរសព្ទបង្គួរចុះក្រោម តែក៏ជាក្រុមហ៊ុន ធំមួយដែលបន្ទាប់ពី Qualcomm ដោយក្រុមហ៊ុនល្បីៗ មិនតិចទេ ដែលខ្ចីដៃក្រុមហ៊ុននេះ។ យើងក៏ធ្លាប់ឃើញវាខ្លះដែរ ហើយ នៅលើស្មាតហ្វូន ដូចជា Acatel, BLU, Gionee, Acer Liquid...។

 

6. Intel (សម្រាប់ Intel មិនសូវរីកមុខមាត់ក្នុងទីផ្សារស្មាតហ្វូនទេ)

សរុបឡើងវិញ ទាំងនេះ គឺជាឈីប (SOC) ធំៗ ដែលមានប្រើនៅក្នុងទីផ្សារស្មាតហ្វូន សព្វថ្ងៃនេះ។ សង្ឃឹមថា អត្ថបទនេះ នឹងអាចជា ចំណេះដឹង មួយផ្នែកតូច សម្រាប់គ្នាយើង ដែលថ្មី នៅក្នុងពិភព បច្ចេកវិទ្យាស្មាតហ្វូន ថាតើឈីប ដែលប្រើនៅក្នុង Smartphone សព្វថ្ងៃនេះ មានអ្វីខ្លះ អ្នកណាជាផលិតឡើង ហើយមកទល់ពេលនេះ វាមានដល់ជំនាន់ណាហើយ។ ជាបញ្ចប់ បើអ្នកទាំងអស់គ្នា មានមតិបន្ថែម អាចសរសេរ នៅខាងក្រោមនេះបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ