CAMBO REPORT

Popup Advertising5 seconds

Google Pixel 3 នឹង​មាន​ផលិត​ផល​ថ្មី ដើម្បី​ប្រើ​ប្រាស់​ជាមួយ​វា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅសល់តែ ២ សប្ដាហ៍ទៀតទេ ព្រឹត្តិការណ៍ប្រកាសចេញ Pixel ជំនាន់ ៣ បានមកដល់ហើយ នៅក្នុងទីក្រុងញ៉ូវយ៉ក ដែលឆ្នាំនេះ Google អាចនឹងមានផលិតផលជាច្រើន ដើម្បីប្រកាសចេញ ពិសេសគឺផលិតផលវៃឆ្លាត ដែលប្រើប្រាស់ជាមួយ Pixel 3 តែម្ដង។ ជាក់ស្ដែងថ្មីៗនេះ គេបានឃើញផលិតផល ថ្មីមួយរបស់ Google ដែលមានឈ្មោះថា Pixel Stand អាចជាឆ្នាំងសាកឥតខ្សែ សម្រាប់ប្រើជាមួយ Pixel 3 ដែលគេដឹងយ៉ាងច្បាស់ ថា Pixel 3/3 XL មានបំពាក់បច្ចេកវិទ្យាសាកថ្ម ឥតខ្សែ យ៉ាងច្បាស់ណាស់!

Pixel Stand ត្រូវបានលេចធ្លាយចេញពីគេហទំព័រ 9to5google ដែលលេចធ្លាយចេញទាំង Software ថ្មីមួយទៀត ហៅថា Google Photo apk បង្ហាញថាក្រុមហ៊ុន Google នឹងកែទម្រង់មុខងារ មួយចំនួននៅលើ Photo ដែលអនុញ្ញាតឲ្យយើង Upload រូបភាព វីឌីអូដោយឥតកំណត់ នៅលើ Cloud។ និយាយពី Pixel Stand គឺជាផលិតផលថ្មី ដែលអនុញ្ញាតឲ្យយើង សាកថ្មឥតខ្សែឲ្យ Pixel 3 ជាលក្ខណៈបញ្ឈរ ហើយវាក៏នឹងមាន មុខងារ Animation show ដើម្បីបង្ហាញរូបភាពស្អាត ដែលយើងបានថត ដោយកាមេរ៉ា Pixel 3 ដើម្បី Play ជាលក្ខណៈ Slideshow ផងដែរ។ 

កាមេរ៉ារបស់ Pixel 3 គឺយើងនៅមិនទាន់ច្បាស់ នៅឡើយទេថា Google នឹងមានអ្វីពិសេសខ្លះ? គ្រាន់តែពេលនេះ យើងអាចនឹងអំពីកាមេរ៉ាមុខ របស់វា គឺមានកាមេរ៉ាភ្លោះ ដោយប្រហែលជា Depth Camera ក្នុងការស្កេន ទម្រង់មុខបែប 3D ដូចជា iPhone X ផងក៏មិនដឹង និងបង្កើតមុខងារ Portrait បែបស្ទូឌីយោ ផ្សេងៗជាដើម។ ឯកាមេរ៉ាក្រោយ វាអាចនឹងប្រើស៊េនស័រទំហំ ១២ មេហ្គាភិចស៊ែល ដដែល ជាមួយសមត្ថភាពកប់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ