CAMBO REPORT

Popup Advertising5 seconds

Robbery Bob 2 – Double Trouble ហ្គេម​បេសកកម្ម​សម្ងាត់​របស់​ចោរ​ចិត្ត​ល្អ​ព្យាយាម​គេច​ពី​ប៉ូលីស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពេលបានឃើញចំណងជើង កុំទាន់អាលយល់ច្រលំអី យើងមិនមែនបង្រៀន នរណាម្នាក់ឲ្យចេះធ្វើចោរទេ ដោយឡែកនេះ គ្រាន់តែហ្គេមកំសាន្ត អារម្មណ៍ប៉ុណ្ណោះ ដូច្នេះអ្នកអាចសាកល្បង លេងបាន។ ណាមួយហ្គេមនេះ មានការពេញនិយមច្រើនផងដែរ ដោយសារតែវា សប្បាយលេង។ 

ហ្គេមនេះមានឈ្មោះថា Robbery Bob 2 – Double Trouble ដោយអ្នកលេងត្រូវតែដើរតួ ជាចោរម្នាក់ ដែលលួចទ្រព្យសម្បត្តិ របស់អ្នកដទៃ តែការលក់ ត្រូវមានតិចនិក និងចំណេះដឹងខ្លាំង ទើបគេចផុត ពីកណ្តាប់ដៃម្ចាស់ផ្ទះ, កាមេរ៉ាសុវត្ថិភាព និងប៉ូលីសជាដើម ជាពិសេសនៅមានសុនខ ចាំផ្ទះរបស់គេមួយទៀត។ អ្នកលេងអាចតុបតែងខ្លួន ប្លែកៗ ទៅតាមចំណង់ចំណូលចិត្ត, ទីតាំងលួចមានច្រើន ទ្រង់ទ្រាយ អាចឲ្យអ្នកលួចបានដោយ មិនជិនណាយ រួមទាំងបេសកកម្មសម្ងាត់ និងឧបសគ្គ ជាច្រើនទៀត ដែលអ្នកត្រូវឆ្លងកាត់។ 

 

***ដោនឡូដនៅលើ App Store | Play Store

 

 

 

សកម្មភាពលេងក្នុងវីដេអូខាងក្រោម៖ 

 

  

 

សរុបមក នេះគ្រាន់តែហ្គេមលេងកម្សាន្តតែប៉ុណ្ណោះ ហើយវាក៏មិនមែនបង្រៀន ឲ្យអ្នកលេង ទៅលួចគេ នៅក្នុងសង្គមជាក់ស្តែងទេ ដូច្នេះសង្ឃឹមថា អ្នកនឹងយល់ និងអាចសាកល្បងលេងបាន នៅពេលទំនេរ ឬពេលអផ្សុក ដោយការលេងឈ្នះចាញ់ ក៏ជារឿងធម្មតាផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម