CAMBO REPORT

Popup Advertising5 seconds

មុខងារ​រអិល​ដួល​លើ Apple Watch Series 4 ដំណើរ​ការ​តែ​សម្រាប់​អ្នក​មាន​អាយុ​ចាប់​ពី 65 ឆ្នាំ​ទៅ​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Apple Watch Series 4 ចេញឆ្នាំនេះ មានចំនុចល្អច្រើនជាង 3 ជំនាន់មុន ដែលបានធ្វើការ Upgraded បន្តិចបន្តួចប៉ុណ្ណោះ ដូចជាអេក្រង់រីកធំជាងមុន មានគែមតិច ប្រើប្រាស់ឈីបថ្មី ដំណើរការបាន លឿនជាងមុន ស៊ីថ្មតិច ប្រើបានយូរ មានមុខងារវាស់ចង្វាក់ បេះដូង ECG និងមុខងាររអិលដួល ជាយថាហេតុជាដើម ដែលសុទ្ធសឹងជាមុខងារ មានអត្ថប្រយោជន៍ខ្លាំង ទៅដល់អ្នកប្រើប្រាស់ ចូលចិត្តលេងកីឡា ស្រលាញ់ខុសភាព ឬមនុស្សមានវ័យចំណាស់ជាដើម។

ក្នុងនោះមុខងារធំមួយ ដែលមហាជនទូទៅសរសើរ និងមិនមាននៅលើនាឡិកាដៃ វៃឆ្លាតផ្សេងៗទៀត នោះគឺ Fall Detection ហ្នឹងឯង ដោយវាជួយច្រើន ទៅដល់មនុស្សមានវ័យចំណាស់ ដែលអាចនឹងចៃដន្យ រអិលដួល ដោយគ្មាននរណាដឹង។ មុខងារ Fall Detection នេះ ដំណើរការ ដោយធ្វើការចាប់យកនូវ សកម្មភាព ឬស្ថានភាព ដែលម្ចាស់នាឡិកា បានរអិលដួល មិនថាទៅក្រោយ ឬទៅមុខនោះទេ ដោយវានឹងធ្វើការ ដាក់សម្លេងរោទិ៍ខ្លាំងៗ ឲ្យអ្នកនៅក្បែរៗ នោះបានឮ និងមាន 3 ជម្រើសសម្រាប់ ជ្រើសរើសគឺ៖

 

• ទំនាក់ទំនងទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ Contact Emergency Services.

• បិទសម្លេងរោទិ៍ ព្រោះរអិលដួលតូចតាចគ្មានបញ្ហា Dismiss the Alarm because they fell but are okay.

• បិទសម្លេងរោទិ៍ព្រោះអ្នកមិនបានរអិលដួលនោះទេ Dismiss the Alart because they didn’t fall.

មុខងារនេះ ត្រូវបានបិទមិនឲ្យដំណើរការនោះទេ (Disable by Default) ពេលអ្នកបើកនាឡិកា ជំនាន់ទី 4 នេះ ប្រើប្រាស់ជាលើកដំបូង ព្រោះក្រុមហ៊ុន Apple មានបំណងចង់ឲ្យអតិថិជនខ្លួន ដែលមានអាយុចាប់ពី 65 ឡើងទៅប៉ុណ្ណោះ ដែលគប្បីប្រើប្រាស់ មុខងារ Fall Detection នេះ។ ដូច្នេះ នៅពេលតម្លើងនាឡិកា ប្រើប្រាស់ជាលើកដំបូង អ្នកត្រូវកំណត់អាយុចាប់ពី 65 ឆ្នាំឡើងទៅ ឬកំណត់ Medical ID និង iOS Health App ជាដើម។។ យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់ ប្រើប្រាស់មុខងារ សំខាន់មួយនេះ មិនថាអ្នកមានអាយុប៉ុន្មាននោះទេ អ្នកអាចធ្វើការបើកឲ្យ មុខងារនេះដំណើរការបាន ដោយចូលទៅកាន់ កម្មវិធី My Watch នៅលើ iPhone រួចចុចចូលមុខងារ Emergency SOS រួចចុច Enable Fall Detection ជាការស្រេច។

នេះគ្រាន់តែដំណឹងប្រាប់ឲ្យអ្នកបានដឹងប៉ុណ្ណោះ សម្រាប់ប្រិយមិត្ត ដែលបានទិញ ឬមានគម្រោងទិញ Apple Watch Series 4 មកប្រើប្រាស់ ហើយមិនទាន់បានដឹងច្បាស់ អំពីមុខងារ Fall Detection នេះ។ ជាយោបល់ល្អ ពីក្រុមការងារ ខេមបូរីផត បើទោះបីជា ប្រទេសយើងពុំទាន់មាន ភាពជឿនលឿន ដូចបណ្ដាប្រទេសធំៗ ក៏ពិតមែន តែការបើកមុខងារនេះ មានសារៈសំខាន់បំផុត ពិសេសបើអ្នកមានប៉ា ម៉ាក់ ដែលមានអាយុច្រើន ដោយវាអាចជួយបញ្ចេញ សម្លេងរោទិ៍ខ្លាំងៗ អាចឲ្យយើង ដឹងបានថាពួកគាត់បាន ដួលដោយចៃដន្យ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត