CAMBO REPORT

Popup Advertising5 seconds

ថាស​សាក​ថ្ម​អត់​ខ្សែ​នេះ ងាយ​ស្រួល​ប្រើ​ជាង AirPower ទៅ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអាន ប្រហែលជាបានដឹងហើយថា ក្រុមហ៊ុន Apple ចូលចិត្តបង្កើតអ្វី ចេញមក មានភាពសាមញ្ញៗ ប៉ុន្តែស្អាត ទាក់ចិត្តមនុស្ស ស្ទើរតែគ្រប់គ្នា ទូទាំងពិភពលោក ដូច្នេះហើយ ផលិតផលរបស់ពួកគេ តែងតែមានភាពឈានមុខគេ លើការឌីហ្សាញរូបរាង របស់ផលិតផលនេះឯង ដល់ថ្នាក់មានក្រុមហ៊ុនជាច្រើន ចម្លងការឌីហ្សាញតាម។ ចំពោះរូបរាង ផលិតដដែលៗក៏ដោយ ពួកគេបញ្ចេញមក 2 ជំនាន់ ក៏នៅតែមាន អ្នកគាំទ្រកើនឡើងផងដែរ។ 

តែលើកនេះ យើងបានប្រទះឃើញថាសសាកថ្មអត់ខ្សែ មួយរបស់ Belkin មានរូបរាងស្អាត និងងាយស្រួល ប្រើប្រាស់ជាង AirPower ដែលជាថាសសាកថ្ម អត់ខ្សែរបស់ Apple។ ថាសសាកថ្មរបស់ Belkin នេះ មានឈ្មោះថា BOOSTUP Wireless Charging Dock មានជាជើងទប់ iPhone ពេលសាកបញ្ចូលថាមពល, ជើងទប់ Apple Watch និងរន្ធដោតសាកបញ្ចូលថ្ម ដល់ឧបករណ៍ផ្សេង បានមួយទៀត ដែលអាចប្រើក្នុង ពេលតែមួយផងដែរ ដោយមិនចង្អៀតគ្នា ដាក់លើថាសតែមួយដូច AirPower នោះទេ។ ថាសសាកថ្ម Belkin នេះ ក៏មានបច្ចេកវិទ្យាសាកបញ្ចូលថ្ម លឿន Qi Power ផងដែរ មានកម្លាំង 7.5W និងស្រួបថាមពលអគ្គិសនី បានកាន់តែលឿនតាម ដុំសាក 45W ដែលមកជាមួយគ្នា នោះឯង។ ថាសសាកថ្មនេះ មានតម្លៃ 159.99 ដុល្លារ ដាក់លក់លើវេបសាយ នាខែធ្នូ ចុងឆ្នាំនេះ។ 

 

សរុបមក យើងប្រទះឃើញថាសសាកថ្មអត់ខ្សែមួយរបស់ Belkin មានភាពងាយស្រួលប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់ ផលិតផលរបស់ Apple អាចពិចារណាបាន គឺវាអាចសាកថ្ម បានឧបករណ៍ចំនួន 3 ក្នុងពេលតែមួយ និងមានប្រើ បច្ចេកវិទ្យា Qi ផងដែរ តែត្រូវចាំដល់ខែធ្នូ ឯណោះ ទើបមានដាក់លក់ ជាផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ