CAMBO REPORT

Popup Advertising5 seconds

Android Auto អាច​នឹង​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​រថយន្ត Toyota ឆាប់​ៗ​ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងឆ្នាំ 2018 នេះក្រុមហ៊ុន Toyota របស់ជប៉ុន បានទទួលជោគជ័យ រួចមកហើយ ក្នុងការនាំយក មុខងារវៃឆ្លាត CarPlay របស់ក្រុមហ៊ុន Apple មកបំពាក់នៅលើ រថយន្តស៊េរីថ្មីៗ និងទំនើបរបស់ខ្លួន ដោយវាមានមុខងារ សំខាន់ៗ និងវៃឆ្លាតជាច្រើន ដែលជម្រុញឲ្យ រថយន្តមួយគ្រឿង កាន់តែទំនើប និងមានភាពវៃឆ្លាត ថែមមួយកម្រិតទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មុខងារ CarPlay នេះ វានៅមានកម្រិតនៅឡើយ គឺមិនបើកឲ្យប្រើប្រាស់ ទូទៅទូលាយនោះទេ ប្រសិនបើអ្នកប្រើប្រាស់ ស្មាតហ្វូន ដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android ព្រោះ វាដំណើរការ តែជាមួយនឹង iPhone ប៉ុណ្ណោះ។

យោងតាមព័ត៌មានចេញផ្សាយដោយ Bloomberg បានឲ្យដឹងថាឆ្នាំ 2019 អាចនឹងក្លាយជាឆ្នាំថ្មី មួយទៀតសម្រាប់ Toyota ក្នុងការនាំយក មុខងារវៃឆ្លាត មកដាក់ឲ្យដំណើរការ នៅលើរថយន្តស៊េរីថ្មីៗ របស់ខ្លួន នោះគឺ Android Auto ជាដៃគូប្រកួតប្រជែង ជាមួយនឹង CarPlay របស់ Apple។ មុខងារ Android Auto នេះ នឹងបើកសិទ្ធិឲ្យអតិថិជន ដែលប្រើប្រាស់ ស្មាតហ្វូន Android ធ្វើការតភ្ជាប់ ជាមួយរថយន្តរបស់ Toyota ដែលមានមុខងារវៃឆ្លាតនេះ ដើម្បីប្រើប្រាស់ទៅលើ មុខងារជាច្រើន ដែល Android Auto អាចធ្វើទៅបាន ដូចជា៖

 

• បញ្ជាដោយសម្លេង

• ប្រើមុខងារ Google Assistant

• មើលផែនទី និងទិសដៅ

• ប្រើកម្មវិធីបណ្ដាញសង្គមជាច្រើនដូចជា Telegram, WhatsApp, WeChat.......etc

• ស្ដាប់តន្ត្រី វិទ្យុ តាមអនឡាញ

• និងជាច្រើនផ្សេងៗតៀត 

ប្រភពដដែលបានបន្តទៀតថា ការនាំយកមុខងារ Android Auto មកកាន់ប្រព័ន្ធអេកូ របស់រថយន្ត Toyota នឹងត្រៀមប្រកាសជាផ្លូវការ នៅខែតុលា ខាងមុខនេះ តែសម្រាប់ក្រុមហ៊ុន Toyota វិញ គឺនៅស្ងាត់ស្ងៀមល្អណាស់។ គួរបញ្ជាក់ផងដែរថា មុខងារ Android Auto នេះ ត្រូវបានបំពាក់នៅលើ រថយន្តជាច្រើនម៉ាក រួចទៅហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ ដោយ Toyota លូកដៃចូលរឿងនេះ អាចជារឿងយឺតបន្តិច តែមិនថ្វីទេ ព្រោះថាមុខងារនេះ អាចជួយបានច្រើន ទៅដល់ការធ្វើដំណើរ នៅតាមផ្លូវ ជាជាងអត់។ យើងនឹងរង់ចាំមើល ដល់ខែក្រោយ បន្តទៀត ថាតើ Toyota ពិតជាត្រៀមនាំយក មុខងារ Android Auto នេះ មកបំពាក់នៅលើ រថយន្តស៊េរីថ្មីៗ របស់ខ្លួនពិតមែន ឬក៏យ៉ាងណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: យានយន្ត