CAMBO REPORT

Popup Advertising5 seconds

Galaxy Watch នាឡិកាវៃឆ្លាតជំនាន់ក្រោយរបស់ Samsung មានលក់នៅលើទីផ្សារប្រទេសយើងហើយ ជាមួយនឹងកញ្ចប់​ តម្លៃ​សមរម្យ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយអំពីនាឡិកាវៃឆ្លាត យើងឃើញថាវាគឺជាឧបករណ៍អេឡិចត្រូនិច ដែលលក់ដាច់ជាងគេមួយ បន្ទាប់ពី ទូរសព្ទដៃ និងថេប្លេត ដែលមានក្រុមហ៊ុនជាច្រើន បានចេញលក់ផងដែរ។ ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ Galaxy Note៩ ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវ ផលិតផលនាឡិកា Galaxy Watch ជំនាន់ថ្មីផងដែរ ដោយពេលនេះ វាមានលក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា យើងហើយ ជាមួយតម្លៃទាបជាងទីផ្សារ ស្រុកក្រៅទៅទៀត ហើយក៏មានការធានា ១ ឆ្នាំពេញផងដែរ ដោយលោកអ្នកអាចរកជាវ ពេលនេះបាន នៅហាងលក់ទូរសព្ទ The Premier។ 

នៅក្នុង Galaxy Watch ជំនាន់ថ្មី វាត្រូវបានបន្ថែមឲ្យកាន់តែប្រសើរ ជាងមុនច្រើន រចនាបថក៏ទាន់សម័យ ខ្សែមាំជាងមុនទំហំ ៤២ ឬ ៤៦ មីលីម៉ែត្រ និងមានជម្រើស មនុស្សប្រុសមនុស្សស្រី។ មុខងារវៃឆ្លាតរបស់វា ក៏ត្រូវបានបន្ថែមច្រើន ជាងមុនផងដែរ ដូចជាថាមពលថ្មី ប្រើប្រាស់ ២ ទៅ ៣ ថ្ងៃដោយគ្មានបញ្ហា ដូចនេះអ្នកអាចតាមដាន សុខភាពជាប់ និងភ្ជាប់ទំនាក់ទំនងជាប់ ជាមួយការត្រួតពិនិត្យនូវ មុខងារវាស់ចង្វាក់បេះដូង សម្ពាធអារម្មណ៍ ចលនាដង្ហើម និងជួយទៅដល់ការ ថែទាំសុខភាព ដូចជាបង្ហាញដំណេក វាស់ជំហ៊ានដើរ កាឡូរី និងលំហាត់ប្រាណ -ល-។ 

Galaxy Watch ត្រូវបានបំពាក់មកនូវអេក្រង់ Super AMOLED ទំហំ ១.៣ អ៊ីញ និងថាមពលថ្ម ៤៧២ មីលីអំពែ ចំណែកឯម៉ូឌែល ៤២ មីលីម៉ែត្រ ប្រើអេក្រង់ទំហំ ១.២ អ៊ីញនិងថាមពលថ្ម ២៧០ មីលីអំពែ។ ផ្ទៃអេក្រង់របស់វា ត្រូវបានការពារ ដោយកញ្ចក់ Gorilla DX+ ដែលក្រុមហ៊ុន Corning ទើបប្រកាសចេញក្ដៅៗ ហើយវាក៏មានអាវក្រោះ ការពារ 5ATM និងកម្រិត IP68 ផងដែរ។ វាត្រូវបានដំណើរការដោយ Tizen OS ៤.០ ដែលរត់ដោយខួក្បាយ Exynos ៩១១០ ស៊ីភីយូ Dual-Core ល្បឿន ១.១៥ ជីកាហឺត មានរ៉េមទំហំ ១.១៥ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៤ ជីកាបៃ។

លោកអ្នកអាចរកជាវ Galaxy Watch នៅហាងលក់ ទូរសព្ទដៃ The Premier នៅក្នុងតម្លៃ៖ 

 

• ម៉ូឌែលខ្សែ ៤២ មីលីម៉ែត្រតម្លៃ ៣០៩ ដុល្លារ

• ម៉ូឌែលខ្សែ ៤៦ មីលីម៉ែត្រតម្លៃ ៣២៩ ដុល្លារ

 

សម្រាប់ព័ត៌មានបន្ថែម:  អ្នកអាចទាក់ទងបានតាមរយៈ The Premier Facebook Page!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Premium Phone Shop Tag: នាឡិកាវៃឆ្លាត