CAMBO REPORT

Popup Advertising5 seconds

រូប​រាង​របស់ Pixelbook ទំនង​ជា​អាច​បត់​ជា​ថេប្លេត និង​មាន​​ប៊ិច​គូរ​ផងដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តជាច្រើនកំពុងតែរង់ចាំមើលផលិត Pixelbook ដែលជាកុំព្យូទ័រកូនកាត់ នៃការវិវឌ្ឍន៍ថ្មី ដើម្បីចូលរួមលក់ ក្នុងទីផ្សារជាមួយ Surface របស់ Microsoft ហើយវានឹងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍របស់ Google ផ្ទាល់គឺ Chrome OS ដែលយើងឃើញមាន ច្រើនមកហើយនៅលើ Chromebook របស់ក្រុមហ៊ុនកុំព្យូទ័រនានា ដែលមើលទៅស្រដៀង Android បន្តិច និងស្រដៀង Microsoft Windows បន្តិច។ 

ព្រឹត្តិការណ៍ប្រកាសចេញ Pixel 3/3 XL នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ អញ្ចឹងព័ត៌មានក៏កាន់តែច្បាស់ ហើយថា Google ក៏នឹងមានផលិតផលជាច្រើន ដើម្បីប្រកាសចេញ អមជាមួយគ្នាផងដែរ ពិសេសគឺគ្រឿង Accessory, កម្មវីធីប្រើប្រាស់ថ្មី, និងផលិតផលដូចជាថេប្លេត កូនកាត់នេះជាដើម។ រូបរាង Render ថ្មីរបស់ Pixelbook មើលទៅវាជាកុំព្យូទ័រ កូនកាត់ស្រដៀងនឹង Surface អញ្ចឹង គឺវាអាចបត់បាន ៣៦០ ដឺក្រេ ជាមួយក្ដារចុច ទំនងជាអាចដោះចេញបាន ធ្វើជាថេប្លេតពេញលក្ខណៈ និងមានប៊ិចសម្រាប់គូរ ផងដែរ។ 

កុំព្យូទ័រនេះ វានឹងមានរន្ធដោតជាប្រភេទ USB-C ដែលប្រហែលជារន្ធសាកថ្ម ដូចជាថេប្លេតអញ្ចឹង ហើយក៏អាចនឹងមាន ស៊េនស័រស្កេនម្រាមដៃ ផងដែរ ដើម្បីដោះសោរ កាន់តែមានសុវត្ថិភាពខ្ពស់ ពិសេសនោះគឺកុំព្យូទ័រនេះ វាគឺជាឧបករណ៍ សម្រាប់កំសាន្ដ ដែលវានឹងប្រើប្រាស់រន្ធបំពង សម្លេងបែប stereo speaker និងមានអេក្រង់បង្ហាញ រូបភាពច្បាស់ផងដែរ។ យ៉ាងណាក៏ដោយ នេះគឺជាការវិវឌ្ឍន៍ ផលិតផលថ្មី ដែលក្រុមហ៊ុន Google បានព្យាយាមផលិត ហើយយើងនឹងមើល លក្ខណៈសម្បត្តិវាលំអិត នៅថ្ងៃទី ០៩ តុលាខាងមុខ។ 

 

ទស្សនាវីឌីអូខាងក្រោម៖ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ថេប្លេត