CAMBO REPORT

Popup Advertising5 seconds

T-Force SSD ពពួក SATA ចេញថ្មី អមមកជាមួយភ្លើង RGB ដ៏កន្ត្រាក់អារម្មណ៍!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងទីផ្សារហ្គេមបច្ចុប្បន្ន ឃើញថាភ្លើង RGB បានកំពុងរីកដុះដាល ដូចផ្សិតអញ្ចឹង ជាក់ស្ដែងយើងមានក្ដារចុច RGB, Mouse RGB, ខ្សែភ្លើង RGB, Monitor RGB, កង្ហារ RGB, RAM RGB, PSU RGB, កៅអី RGB, ទូរស័ព្ទ RGB និងផ្សេងៗទៀតជាច្រើន។ ក្នុងនោះក្រុមផលិតឧបករណ៍ ឬគ្រឿងគ្រូវផ្នែករឹង សម្រាប់កុំព្យូទ័រឈ្មោះថា T-Force ឬ Team Group ក៏បាននាំមកនូវអង្គ ផ្ទុកទិន្នន័យជំនាន់ថ្មីរបស់ខ្លួន ជាមួយនឹងតួខ្លួនមានភ្លើង RGB ដ៏កប់ស៊េរី ដើម្បីបំពេញ ផ្លូវចិត្តអ្នកដែលចង់បានគ្រឿងមួយ Set មានភ្លើង RGB ក្នុងម៉ាស៊ីនតែមួយ។

 


SSD មានភ្លើង RGB ដ៏កប់ស៊េរីនោះមានឈ្មោះ ហៅជាផ្លូវការថា Delta R RGB ជាប្រភេទអង្គ ផ្ទុកទិន្នន័យប្រើប្រាស់ Interface SATA ទំហំមាឌ 2.5 អ៊ីញ មានកម្រាស់ 9.5mm  មានពីរពណ៌សម្រាប់ ជ្រើសរើសគឺ ស និងខ្មៅ។ អ្នកដែលតម្លើង PC មិនចាំបាច់បារម្មណ៍រឿង Sync ភ្លើងពណ៌ទៀតនោះដែរ ព្រោះ SSD នេះអាចយកទៅប្រើប្រាស់ ជាមួយនឹងមុខងារ Sync ជាច្រើនតាមម៉ាករបស់ Motherboard ដូចជា Gigabyte, MSI, ASUS និង ASRock ជាដើម។ Delta R RGB មានបីទំហំសម្រាប់ឲ្យ យើងធ្វើការជ្រើសរើស 250GB, 500GB និង 1000GB តាមការជ្រើសរើស ជាមួយល្បឿនដូចខាងក្រោម៖


•    ល្បឿន Read ដល់ 560MB/s


•    ល្បឿន Write ដល់ 500MB/s


•    ល្បឿន Read និង Write បែប Random ដល់ 85,000 IOPS


SSD នេះប្រើប្រាស់បច្ចេកវិទ្យា 3D NAND Flash ដែលធានាទៅដល់ ការប្រើប្រាស់បានរាប់សិបឆ្នាំ អមមកជាមួយនឹងបច្ចេកវិទ្យា S.M.A.R.T, TRIM និង Error Code Correction ជួយទៅដល់ការ រក្សាទុកឯកសារមានសុវត្ថិភាពខ្ពស់។

 


Delta R RGB ចាប់នឹងមកដល់ទីផ្សារនាចុងឆ្នាំ 2018 នេះតទៅក្នុងតម្លៃ៖


•    250GB តម្លៃ USD 72


•    500GB តម្លៃ USD 106


•    1000GB នៅមិនទាន់បញ្ចេញតម្លៃឲ្យដឹងនៅឡើយទេ


ទាំង 3 ជម្រើសខាងលើនឹងមាន ការធានាយ៉ាងត្រឹមត្រូវដល់ទៅ 3 ឆ្នាំឯណោះ។ ហេតុដូច្នេះសម្រាប់ ប្រិយមិត្តកំពុង ស្វែងរកអង្គផ្ទុកទិន្នន័យ ដែលមានភ្លើង RGB ងាយស្រួលក្នុងការ តម្លើងម៉ាស៊ីនឲ្យ មានភាពលេចធ្លោ Delta R RGB SSD របស់ Team Group អាចកត់ចូលបញ្ជី របស់អ្នកបាន ម្យ៉ាងវាក៏មានតម្លៃធូថ្លៃផងដែរ។

 




 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Tomshareware Tag: កុំព្យូទ័រ