CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​យក្ស​មួយ​ចំនួន អាច​នឹង​ត្រូវ​អាជ្ញា​ធរ​អាមេរិក​ស៊ើប​អង្កេត​ជុំ​វិញ​បញ្ហា​ដែល​មិន​អាច​ទុក​ចិត្តបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យោងតាមសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ តាមរយៈគេហទំព័រ ព័ត៌មានអត្តរជាតិដ៏ល្បីល្បាញ Bloomberg បានចេញផ្សាយឲ្យដឹងថា ក្រុមហ៊ុនបណ្ដាញសង្គម យក្សធំៗមួយចំនួន អាចនឹងប្រឈមមុខ នឹងការស៊ើបអង្កេត ពាក់ព័ន្ធទៅនឹងរឿងមិនទុកចិត្ត ដែលអាចនឹងធ្វើឲ្យ បែកធ្លាយការសម្ងាត់ជាច្រើន រួមមានដូចជាក្រុមហ៊ុន Google, Facebook, Twitter និងមួយចំនួនផ្សេងទៀត ដែលកំពុងមាន អ្នកប្រើប្រាស់ជាប្រចាំថ្ងៃ។

 


យោងតាមប្រភពដដែលបានបន្តទៀតថា នៅពេលនេះ ដីការបញ្ជា ឬហៅជាភាសាបរទេសថា (Executie Order) បានកំពុងស្ថិតនៅក្នុង តំណាក់កាលបឋមហើយ ដែលបានតាក់តែងឡើង នៅក្នុងសេតាក់វិមាន (White House) មានន័យថា វាបានកំពុងពិនិត្យ និងស្ថិតក្នុងការពិចារណា ពីអ្នកជំនាញដើម្បី សម្រួលទៅដល់ការចុះអនុវត្តនីតិវិធី និងចុងក្រោយគេគឺ ត្រៀមឲ្យប្រធានាធិបតី អាមេរិកលោក Donald Trump ចុះហត្ថលេខា ដើម្បីចាប់ផ្ដើមចាត់វិធានការ ស៊ើបអង្កេតយកតែម្ដង។ អ្នកដែលមានសិទ្ធិអំណាច ធ្វើការចុះស៊ើបអង្កេតក្រុមហ៊ុនយក្ស ទាំងប៉ុន្មានខាងលើរួមមាន ភ្នាក់ងារផ្នែកច្បាប់ និងមន្ត្រីសហព័ន្ធមានជំនាញ បច្ចេកទេសច្បាស់លាស់។

 


គួរបញ្ជាក់ឲ្យដឹងផងដែរថា លោកប្រធានាធិបតីអាមេរិកលោក Donal Trump បានមានប្រសាសន៍ថា “ប្រព័ន្ធផ្សព្វផ្សាយ ឬបណ្ដាញសង្គម មានការរើសអើងទាំងស្រុង ថែមទាំងប្រឆាំងនឹង សម្លេងគណបក្សសាធារណរដ្ឋ និងការអភិរក្ខ ដោយយើងនឹងមិនអនុញ្ញា តឲ្យរឿងនេះកើតឡើងនោះទេ”។ គោលដៅចំបង ដែលអាចនឹងចាត់វិធានការ ស៊ើបអង្កេត ក្រុមហ៊ុនយក្សទាំងនោះ គឺដើម្បីលុបបំបាត់នូវ បញ្ហាបញ្ហាហឹង្សា ដែលកើតមានឡើងក្នុង បណ្ដាញសង្គមជាពិសេស ក្នុងសង្គមរបស់អាមេរិកបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងថាតើលោក Donal Trump នឹងចុះហត្ថលេខាលើ Executive Order នោះ ឬក៏យ៉ាងណានោះទេ ព្រោះរដ្ឋអំណាចអាមេរិក នឹងធ្វើការប្រជុំគ្នានៅថ្ងៃទី 25 ខែកញ្ញានេះ ដើម្បីកំណត់ឲ្យច្បាស់ ជុំវិញការស៊ើបអង្កេតនេះ។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ចំណេះដឹងទូទៅ