CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ​វីដេអូ​ណែ​នាំ​គន្លឹះ​ខ្លី​ៗ ពាក់​ព័ន្ធ​នឹង iPhone ជំនាន់​ថ្មី​ទាំង 3 ម៉ូឌែល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងសង្គេតឃើញថាទូរសព្ទ iPhone ជំនាន់ថ្មី ម៉ូឌែល iPhone XS (អេក្រង់ទំហំ 5.8 អ៊ីញ) និង iPhone XS Max (អេក្រង់ទំហំ 6.5 អ៊ីញ) របស់ក្រុមហ៊ុន Apple ប្រចាំឆ្នាំ 2018 នេះ កំពុងមានវត្តមាន នៅលើទីផ្សារប្រទេស មួយចំនួនហើយ រួមទាំងប្រទេស កម្ពុជាយើង។ ប៉ុន្តែសម្រាប់ម៉ូឌែល iPhone XR នៅមិនទាន់បង្ហាញវត្តមាន ចេញលក់ជាផ្លូវការ នៅឡើយទេ តែអាចនឹងមកដល់ នៅចុងខែតុលា ឆាប់ៗខាងមុខនេះ។

ស្របពេលដែល iPhone XS និង XS Max ចាប់ផ្តើមចេញ ចរាចរណ៍លើទីផ្សារ ក្នុងប្រទេស និងក្រៅប្រទេសនោះ ស្រាប់តែក្រុមហ៊ុន Apple បានបញ្ចេញជាវីដេអូមួយ នៅលើ Channel YouTube ផ្លូវការរបស់ខ្លួន ដោយបង្ហាញពីគន្លឹះខ្លីៗ ដើម្បីណែនាំនូវចំនុច និងមុខងារមួយចំនួន  ដែលមាននៅលើ iPhone XR, iPhone XS និង iPhone XS Max។ ចំនុច និងមុខងារទាំងនោះ រួមមាន៖

 

• Face ID

• Depth Control

• Memoji 

• និងផ្សេងៗជាច្រើនទៀត ដោយអ្នកអាចទស្សនាវីដេអូពេញដូចខាងក្រោម៖

 

 

សរុបមក ការបង្កើតវីដេអូនេះឡើង គឺក្នុងគោលបំណងបង្ហាញ ក៏ដូចជាណែនាំពីគន្លឹះខ្លីៗ ដែលមាននៅលើ iPhone XR, iPhone XS & iPhone XS Max និងជាពិសេស សម្រាប់អ្នកដែល មិនទាន់បានដឹង ពី ចំនុចទាំងនេះ។ ម្យ៉ាងវិញទៀត ប្រិយមិត្ត iOS ក៏អាចស្វែងយល់ បន្ថែមនូវចំនុច និងមុខងារផ្សេងៗ ដែលមានលើ iPhone ជំនាន់ថ្មី តាមរយៈវីដេអូ ខាងលើបាន ផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Apple Tag: Lifestyle