CAMBO REPORT

Popup Advertising5 seconds

Jellynauts ហ្គេម​អ្នក​ចំបាំង​ចាហួយ​ដ៏រឹងមាំ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ហ្គេមបែបកុមារតែសម្រាប់មនុស្សធំលេង Jellynauts មានតួអង្គក្នុងហ្គេម ជាចាហួយ ដែលយើងអាច ជ្រើសរើសជាមួយ រូបរាងដ៏ច្រើន ថែមទាំងអាចតុបតែង តួអង្គរបស់យើងតាមចិត្ត ទៀតផង។ របៀបលេងគឺងាយស្រួល ដោយយើងបញ្ជា អ្នកចំបាំងចាហួយនេះ ទៅវ៉ៃជាមួយអ្នកចំបាំង ចាហួយរបស់អ្នកដទៃ ដូច្នេះអ្នកត្រូវតែវ៉ៃឲ្យឈ្នះ ដើម្បីឆ្លងទៅកាន់ វគ្គមួយទៀត។ អ្នកអាចចាប់ដៃ ជាមួយមិត្តភក្តិបង្កើតជាក្រុម ដើម្បីទៅវ៉ៃជាមួយក្រុមគេបាន ហើយហ្គេមនេះ ថែមទាំងមានអាវុធជាច្រើន សម្រាប់ជ្រើសរើស យកទៅប្រកួតទៀតផង។ 

 

****ដោនឡូដតាម Play Store

 

វីដេអូសកម្មភាពលេងហ្គេមខាងក្រោម៖ 

 

 

 

សរុបមក នេះជាហ្គេម មានរូបតួអង្គជាចាហួយស្អាតៗ ប៉ុន្តែទឹកមុខរបស់គេ មិនស្លូតទេ និងមើលទៅ រឹងមាំមែនទែន ដូចអ្នកចំបាំងម្នាក់អញ្ចឹង។ បើចង់ដឹង ចង់ស្គាល់ មិត្តអ្នកអានអាច សាកល្បងលេងបាន ដើម្បីបំបាត់ការអផ្សុក តែហ្គេមនេះ មិនមាននៅលើ App Store នោះទេ ដូច្នេះអ្នកប្រើ iPhone មិនអាចដោនឡូដបានឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Play Store Tag: កម្មវិធី-ហ្គេម