CAMBO REPORT

Popup Advertising5 seconds

SSD ល្បឿន​លឿន​បំផុត​របស់ Intel ចេញ​ជំនាន់​ថ្មី មាន​ទំហំ​ដល់ 1,500GB និង​តម្លៃ​ពាន់​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកទល់នឹងពេលនេះទីផ្សារ SSD បានធ្លាក់ចុះបន្តិចហើយ ដោយការធ្លាក់ចុះនោះ គឺស្ថិតនៅលើតម្លៃ ដែលមានការ ប្រកួតប្រជែងខ្ពស់ ធ្វើឲ្យអ្នកប្រើប្រាស់ អាចធ្វើការទិញយកមកប្រើប្រាស់ ជាមួយនឹងម៉ាស៊ីនរបស់ខ្លួន ក្នុងតម្លៃមួយអាច ទទួលយកបាន។ យ៉ាងណាក៏ដោយ បើយើងចង់បាន SSD ស្ថិតលើតារាងកំពូល គឺត្រូវចំនាយប្រាក់ច្រើន បន្តិចហើយ ព្រោះវាផ្ដល់នូវ ល្បឿនលឿន ដែលអ្នកអាចទុកចិត្តបាន អាចបង្ហើយការងារ បានរហ័ស ដូចទៅនឹង SSD ម៉ាក Intel មានឈ្មោះហៅថា Optane អញ្ចឹងដែរ។

Intel Optane បានចេញប៉ុន្មានជំនាន់មកហើយ ហើយកាលពីម្សិលមិញនេះ Intel បានប្រកាសចេញនូវ Intel Optane ជំនាន់ថ្មីមួយទៀត ស្ថិតនៅក្នុងខ្សែស្រឡាយ 905P ដដែល ជាមួយនឹងការបង្កើន សមត្ថភាពឲ្យកាន់តែប្រសើរ ជាងមុនជុំវិញល្បឿនលឿន ហួសនិស្ស័យ។ Optane 905P ប្រើប្រាស់បច្ចេកវិទ្យា 3D XPoint ធ្វើឲ្យការប្រើប្រាស់ បានរាប់សិបឆ្នាំ គឺប្រសើរជាង 905P ទំហំ 960GB ទៅទៀត ដែល Intel អះអាងថា Optane 905P ទំហំ 1.5TB នេះ អាចធ្វើការ Copy ចេញចូលបានដល់ ទំហំ 27,375TB ឬស្មើនឹង 28,032,000GB ទម្រាំមេម៉ូរីរបស់វា អស់សុពលភាព ថែមទាំងមានការធានាត្រឹមត្រូវ ពីក្រុមហ៊ុន Intel ផ្ទាល់ទៀតផង។

Optane 905P ជាបន្ទះ SSD ដែលប្រើប្រាស់តាមរយៈឌុយដោតតាមរន្ធ PCIe ដែលវាអាចយក ទៅប្រើប្រាស់បាន តែជាមួយនឹងម៉ាស៊ីន Desktop ប៉ុណ្ណោះ មានភ្លើងពណ៌ខៀវតំណង ដែកត្រជាក់ការពារ ដើម្បីបន្ថយកម្ដៅ ជាមួយទម្ងន់ 230 ក្រាម និងមិនត្រូវការខ្សែដោត រញ៉េរញ៉ៃឡើយ។ វាមានល្បឿន Read លោតដល់ 2600MB/s និងល្បឿន Write ដល់ 2200MB/s ដោយការប្រើការ ពេញវាស៊ីភ្លើង 18.6W និងមិនប្រើការ វាស៊ីភ្លើងកម្លាំង 6.2W។ ជាមួយនឹងការបង្កើន ទំហំសម្រាប់ឆ្នាំ 2018 នេះ Intel ក៏បានបញ្ចេញនូវម៉ូឌែលដដែល ដែលតែមានទំហំផ្ទុក តូចជាងគឺ 960GB, 480GB និង 280GB ដែលមានល្បឿន និងតម្លៃខុសៗគ្នា ទៅតាមតម្រូវការជាក់ស្ដែង។

Intel Optane 905P ជំនាន់ថ្មីទំហំ 1500GB នេះ នៅមិនទាន់ប្រកាស ឲ្យដឹងពីតម្លៃ និងថ្ងៃចេញលក់ក្នុងទីផ្សារ នៅឡើយទេ ខណៈពេលដែលទំហំ 960GB ចេញលក់ក្នុងតម្លៃ USD 1,300 កាលពីពេលកន្លងទៅ ដូច្នេះទំហំ 1.5TB នេះ អ្នកអាចពិចារណា ដោយខ្លួនឯងបាន ថាតើវានឹងថ្លៃ កម្រិតណា? អាចលើស USD 1,500 ឬទេ? SSD នេះមិនមែនសម្រាប់ Gamer នោះទេ ព្រោះតម្លៃវាថ្លៃពេក វាសាកសមសម្រាប់អ្នក ដែលធ្វើការធ្ងន់ៗ ជាមួយនឹង File ទំហំយក្ស ដូចជាអ្នកកាត់តវីដេអូ ឬ Design ដែលតម្រូវឲ្យធ្វើការ Render ទំហំ File ធំៗជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Intel Tag: កុំព្យូទ័រ