ហាងលក់ទំនិញ Walmart ត្រៀមប្រើឧបករណ៍ VR ដើម្បីបង្វឹកបុគ្គលិកថ្មីៗ!
Walmart ជាហាងលក់ទំនិញដ៏ធំមួយ នៅលើទឹកដីសហរដ្ឋអាមេរិក ទើបត្រៀមផ្ញើឧបករណ៍ Oculus Go ជាប្រភេទ ឧបករណ៍ VR (Virtual Reality) ទៅកាន់ហាងសាខាទាំងអស់ របស់ពួកគេ នៅសហរដ្ឋអាមេរិកនោះ ដើម្បីប្រើឧបករណ៍នេះ សម្រាប់បង្វឹក ដល់បុគ្គលិកចូលថ្មីៗ ដោយមិនពិបាកមាន មនុស្សបង្ហាត់ទៀតទេ គឺពួកគេគ្រាន់តែពាក់ ឧបករណ៍នេះ និងឃើញនូវអ្វី ដែលពួកគេត្រូវ ធ្វើតាម។
នេះមិនមែនជាចំនួនតិចទេ ដែលហាងទំនិញយក្សនេះ ជ្រើសរើសវិធីសាស្រ្ត ហ្វឹកហាត់បុគ្គលិកថ្មីៗ តាមឧបករណ៍នេះ។ ហាងសាខាសរុប 4,700 កន្លែង ដែលទទួលបានឧបករណ៍ VR នេះ ហើយចំនួនសរុបរបស់ VR នេះ មានប្រមាណ 17,000 គ្រឿង និងចាប់ផ្តើមផ្ញើ ទៅនាខែក្រោយនេះ។ Walmart ក៏បានសហការ ជាមួយក្រុមហ៊ុន Strivr ដើម្បីបង្កើតជាវីដេអូ បង្ហាត់បង្រៀន ការពារនេះ ព្រោះក្រុមហ៊ុននេះ មានភាពស្ទាត់ជំនាញខ្លាំង ក្នុងការបង្កើតជាវីដេអូ បង្ហាត់បង្រៀនបែបនេះ។ ឧបករណ៍ Oculus Go មួយគ្រឿងតម្លៃ 199 ដុល្លារ។
វីដេអូខាងក្រោម៖
សរុបមក ហាងលក់ទំនិញដ៏ធំ Walmart ដែលមានអំណាចខ្លាំង នៅលើទឹកដីសហរដ្ឋអាមេរិក ទើបបានប្រកាស និងត្រៀមបញ្ជូន ឧបករណ៍ Oculus Go VR ទៅកាន់ហាងសាខាទាំងអស់ របស់ពួកគេ ដែលស្ថិតលើទឹកដីអាមេរិក សម្រាប់ប្រើប្រាស់ បង្វឹកការងារបុគ្គលិក ដែលចូលថ្មីៗ។ បើគិតចំនួនរបស់ ឧបករណ៍ទាំងនេះ ប្រមាណ 17,000 គ្រឿងឯណោះ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
