CAMBO REPORT

Popup Advertising5 seconds

Gigabyte ចេញ M.2 SSD មាន​ល្បឿន​លឿន និង​ដាក់​លក់​ចាប់​ពី ៥០ ដុល្លារ​ឡើង​ទៅ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Gigabyte គឺជាយីហោនៃក្រុមហ៊ុនឈានមុខមួយ នៅក្នុងការផលិត Motherboard និង Graphic Card ហើយពេលនេះ គេបានចេញផលិតផល ថ្មីមួយទៀត គឺប្រភេទអង្គផ្ទុកទិន្នន័យ ល្បឿន M.2 SSD បន្ទាប់ពីបាន បង្ហាញផលិតផល អង្គផ្ទុកទិន្នន័យ SATA កាលពីដើមឆ្នាំកន្លងទៅ។ M.2 SSD ទាំងអស់គឺមានលក្ខណៈសម្បត្តិ ស្រដៀងគ្នា ប៉ុន្ដែពេលខ្លះល្បឿន មិនដូចគ្នានោះទេ ថ្វីត្បិតតែប្រភេទ អ៊ីនធើហ្វេស M.2 ដូចគ្នាក៏ដោយ។ ចំណែកឯផលិតផល ថ្មីរបស់ Gigabyte នេះ វាត្រូវបានប្រើប្រាស់ Mainstream ២២៨០ ជាមួយនឹងប្រតិបត្តិការ PCIe x2 ជំនាន់ទី ៣ និងអ៊ីនធើហ្វេស M.2 ព្រមទាំងស្ថាបត្យកម្ម ផលិត NVMe ដែលធ្វើឲ្យល្បឿន អានទិន្នន័យ និងសរសេរទិន្នន័យ បានរហ័សល្អផងដែរ។ 

ក្រុមហ៊ុន Gygabyte បានផលិតវាចេញនៅក្នុងប្រភេទ ៣ ទំហំខុសគ្នាគឺ ១២៨ ជីកាបៃ ២៥៦ ជីកាបៃ និង ៥១២ ជីកាបៃ ហើយពួកវាទាំងអស់ គឺជាប្រភេទអង្គផ្ទុកទិន្នន័យ កម្រិតខ្ពស់មួយ បើប្រៀបធៀបជាមួយ ផលិតផលក្រុមហ៊ុនដទៃ ដូចជា Samsung 970 EVO ព្រមទាំងបានធ្វើតេស្ដ ជាច្រើនផងដែរ ដោយធ្វើតេស្ដជាមួយ Motherboard ច្រើនប្រភេទខុសៗគ្នា អំពីគុណភាពដំណើរការ ការឡើងកម្ដៅខ្លាំងនៅ ពេលប្រើ និងភាពធន់ក្នុងការ ប្រើប្រាស់បានរាប់ឆ្នាំ ទៀតផង។ 

 

Gigabyte M.2 SSD ត្រូវបានលក់ជាផ្លូវការហើយ ដោយទំហំ ១២៨ ជីកាបៃ មានតម្លៃ ៥០ ដុល្លារចំណែកឯម៉ូឌែល ២៥៦ មានតម្លៃ ៧០ ដុល្លារ ជាមួយនឹងការធានា ចេញពីក្រុមហ៊ុនផ្ទាល់ រយៈពេល ៣ ឆ្នាំ។ ចំណែកឯម៉ូឌែលទំហំ ៥១២ ជីកាបៃ នឹងចេញលក់តាម ក្រោយទៀត។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ