CAMBO REPORT

Popup Advertising5 seconds

ចង់​ដឹង​ទេ​ថា តើ​ប្រទេស​ណា​ដែល​បាន​ដាក់​លក់ iPhone Xs និង Xs Max មុនគេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្តាប់ដំបូង អ្នកខ្លះមិនសូវខ្វល់ តែក៏មានអ្នកខ្លះចង់ដឹងដែរថា ប្រទេសណា ជនជាតិណា ដែលបាន ទិញ iPhone Xs និង iPhone Xs Max មុនគេ ព្រោះឃើញមាន ប្រទេសជាច្រើន មានអតិថិជន ដេកចាំទិញតែម្តង។ ទោះជាមានអ្នកដេកចាំច្រើន យ៉ាងក៏ដោយ ក៏ប្រទេសមួយនេះ នៅតែដាក់លក់ មុនគេដដែល ប្រទេសនេះ គឺអូស្ត្រាលី។ 

មូលហេតុដែលប្រទេសនេះ ដាក់លក់មុនគេនោះ ដោយសារតែល្វែងម៉ោងប្រទេសនេះដើរលឿន ជាងប្រទេសផ្សេងៗ ទើបធ្វើឲ្យ ជនជាតិអូស្ត្រាលី អាចទិញបានមុន ប្រទេសដទៃទៀត។ ដោយឡែកនៅក្នុងស្រុកយើង ក៏មិនអន់ដែរ ដោយការដាក់លក់ ជាអន្តរជាតិ នៅក្នុងថ្ងៃនេះ តែប្រទេសយើង ក៏មានទំនិញលក់ នៅក្នុងថ្ងៃនេះផងដែរ និងមានបុរសម្នាក់ជនជាតិខ្មែរ ទិញ iPhone Xs Max ដល់ទៅ 5 គ្រឿង មុនគេទៀតផង។ ចំពោះតម្លៃវិញ ញាក់សាច់តែម្តង ចាប់ពី 1300 ឡើងដល់ជិត 2000 ដុល្លារ រីឯនៅសហរដ្ឋអាមេរិក តម្លៃចាប់ពី 999 ដុល្លារឡើងទៅ។ 

 

សរុបមក មានដំណឹងចេញផ្សាយពីការដាក់លក់ របស់ iPhone Xs និង iPhone Xs Max នៅក្នុងថ្ងៃនេះ ហើយប្រទេស អូស្តា្រលី ជាប្រទេស ដែលដាក់លក់ស្មាតហ្វូន ទាំងនេះ មុនប្រទេសផ្សេងៗ ដោយសារល្វែងម៉ោង ប្រទេសនេះលឿនជាង ប្រទេសផ្សេងៗ ដូច្នេះប្រជាជន អូស្រា្តលី អាចទិញ iPhone Xs និង iPhone Xs Max មុនគេបង្អស់លើលោក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: CNet Tag: Lifestyle