CAMBO REPORT

Popup Advertising5 seconds

Razer ចេញ​កាស Ifrit ថ្មី! បង្កើត​ឡើង​សម្រាប់​អ្នក​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Razer ដែលយើងដឹងថាជាក្រុមហ៊ុនផលិតនូវឧបករណ៍ អេឡិចត្រូនិច សម្រាប់ប្រើប្រាស់ជាមួយនឹង ការលេងហ្គេម តាមរយៈកុំព្យូទ័រនោះ បានបញ្ចេញនូវកាសស៊េរីថ្មី មួយទៀតហើយ ដែលវាមានរាង និងរចនាបថប្លែក ខុសពីកាសមុនៗ ដែល Razer ធ្លាប់បានផលិត និងដាក់ចេញលក់ ក្នុងទីផ្សារកាលពីពេល កន្លងទៅ។ កាសថ្មីនេះ មានឈ្មោះហៅជាផ្លូវការថា Ifrit មានរចនាបថប្លែក ដែលក្រុមហ៊ុន Razer មានគោលបំណង ក្នុងការបំពេញបន្ថែម ទៅដល់អ្នកដែលចូលចិត្ត ធ្វើការ Live ឬផ្សាយបន្ដផ្ទាល់ ពីហ្គេមឲ្យកាន់តែប្រសើរ ជាងមុនថែមមួយ កម្រិតទៀត។

Razer Ifrit មានរាងតូច មិនមែនក្ដោបត្រចៀក ហើយក៏មិនមែនប្រើប្រាស់ក្បាល មេក្រូដូចទៅនឹង ម៉ូឌែល Seiren X និង Seiren Elite ផងដែរ ផ្ទុយមកវិញ វាគឺជាកាស ដែលមានដងសម្រាប់ ពាក់ត្រចៀក និងមានដងព័ទ្ធមួយជុំវិញ ផ្នែកក្បាលខាងក្រោយ ជាមួយនឹងកាស បញ្ចេញសម្លេង 2 សងខាង អាចធ្វើការផ្លាស់ប្ដូរ នូវប៉ុងតាមទំហំ រន្ធត្រចៀក និងមាន Mic ស្រូបសម្លេងមួយ។ មើលតែរូបរាង វារញ៉េរញ៉ៃបន្តិច តែនៅពេលពាក់រួច វាផ្ដល់នូវភាពងាយស្រួល ក្នុងការនិយាយ និងប្រើប្រាស់ ជាមួយទម្ងន់ស្រាល អាចធ្វើការផ្សាយបន្តផ្ទាល់ បានរាប់សិបម៉ោង ដោយពុំមានអារម្មណ៍ ធ្ងន់ក្បាល ឬធ្ងន់ក ជាមួយនឹងសេរីភាព ក្នុងការនិយាយ មិនចាំបាច់ខ្វាយខ្វល់ ច្រើនជាមួយនឹងខ្សែ។ លក្ខណៈពិសេស Ifrit ផ្ដល់ឲ្យគឺគុណភាព សម្លេង ដែល Razer អះអាងថា សម្លេងដែលស្រូប និងផលិតចេញមក គឺដូចស្ដាប់នៅជិតគ្នាពិតៗ អញ្ចឹងដែរ ថែមទាំងជួយ កាត់បន្ថយសម្លេងរំខាន ដែលនៅឆ្ងាយ ពីអ្នកផ្សាយបន្តផ្ទាល់ ទៀតផង។

Razer បានបន្ថែមមកជាមួយនឹងដុំ USB Audio Enhancer បើសិទ្ធិឲ្យមនុស្សពីរនាក់ អាចធ្វើការនិយាយ នៅលើឧបករណ៍តែមួយ ដែលយើងអាចយកវា ទៅប្រើប្រាស់នៅលើម៉ាស៊ីន កុំព្យូទ័រក៏បាន ហើយអាចយក ទៅប្រើនៅលើម៉ាស៊ីន ហ្គេម Xbox One និង PS4 បានយ៉ាងស្រួលទៀតផង ដោយគ្រាន់តែដោតកាសចូល ជាការស្រេច។ Razer Ifrit ចាប់ផ្ដើមចេញលក់ហើយ នៅក្នុងតម្លៃ USD 99.99 ហើយបើអ្នកជាអ្នក Stream ហ្គេម នៅតាមបណ្ដាញសង្គម រាប់សិបម៉ោងទៀតនោះ នេះអាចជាជម្រើសល្អ មួយគួរតែ ពិចារណា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Razer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ