CAMBO REPORT

Popup Advertising5 seconds

នាឡិកា​រោទិ៍​វៃ​ឆ្លាត ពី​ក្រុមហ៊ុន Xiaomi តម្លៃ ២២ ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីបញ្ចេញឧបករណ៍អេឡិចត្រូនិចជាបន្តបន្ទាប់ ក្រុមហ៊ុន Xiaomi ទំនងជាចង់ឲ្យ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ទាំងអស់របស់យើងក្លាយ ជាឧបករណ៍វៃឆ្លាត គ្រប់សព្វតែម្ដង ព្រោះថ្មីៗនេះ គេបានចេញនាឡិការោទិ៍ថ្មី មួយគ្រឿង ដែលគឹជាឧបករណ៍វៃឆ្លាត សម្រាប់ដាក់នៅក្នុង បន្ទប់គេង និងមានតួនាទីបញ្ជាច្រើន ផងដែរ។ 

នាឡិកានេះមានឈ្មោះថា Xiaoai Smart Alarm Clock ដែលនិយាយ កាត់ឲ្យយល់លឿន វាគឺជាកូន Smart Speaker មួយប៉ុន្តែមិនមែនការ បញ្ចេញពិរោះនោះទេ ដោយបន្ថែមមកវិញនូវ អេក្រង់បង្ហាញបែបឌីជីថល ប៊ូតុងមួយនៅលើក្បាល សម្រាប់បិទពេល ដែលវារោទិ៍ មានវិមាឌបណ្ដោយ ១២៦ x ទទឹង ២៧ x កម្ពស់ ៦០ មីលីម៉ែត្រ ទំងន់ ១៧០ ក្រាម និងមុខងារល្អៗ ជាច្រើនសម្រាប់ការគេង ឬរំលឹកអ្វីមួយជាដើម ព្រោះយើងអាចដាក់ម៉ោងរោទិ៍ បានចំនួនដល់ ៣០ ប្រតិបត្តិការណ៍ និងការរំលឹក (Reminder) បានដល់ ៨០ ប្រតិបត្តិការណ៍, តាមដានអាកាសធាតុ, តាមដានរបាយការណ៍ Stock, ព័ត៌មានទាន់ហេតុការណ៍, យើងអាចបញ្ជាវា ឬសួរវាដោយប្រើសម្លេង, វាក៏មានសមត្ថភាព ក្នុងការដកស្រង់កំណាព្យ, អានសៀវភៅរឿង ឲ្យយើងស្ដាប់, និងនិយាយរឿង កំប្លែងជាដើម។ លើសពីនេះ នាឡិកានេះ ក៏អាចបញ្ជាទៅកាន់ ឧបករណ៍នានា ដូចជាអំពូលភ្លើង និងអាចស្ដាប់វិទ្យុបានដល់ ២,០០០ ប៉ុស្ដិ៍ តាមរយៈអ៊ីនធើណេត។ 

ថ្វីត្បិតតែនាឡិកានេះ មិនមានអេក្រង់បង្ហាញជាប្រភេទអេក្រង់ពណ៌ ធម្មតាជាតិមែន ប៉ុន្តែម៉ាស៊ីនខាងក្នុងរបស់វាដំណើរការ ដូចជាឧបករណ៍ វៃឆ្លាតអញ្ចឹង ដោយវាប្រើប្រាស់ ខួរក្បាលស៊ីភីយូ Quad-core ល្បឿន ១.៣ ជីកាហឺត បំពាក់ Wi-Fi ល្បឿន ២.៤ ជីកាហឺត Bluetooth ៤.០ អាចភ្ជាប់ទៅកាន់ ឧបករណ៍ទូរសព្ទ និងថេប្លេតរបស់យើង ដែលដំណើរការដោយ Android ៤.២ ឡើងទៅ ឬ iOS ចាប់ពី ៨.០ ឡើងទៅ។ Xiaoai Smart Alarm Clock មានតម្លៃចាប់ពី ២២ ដុល្លារ ដែលដាក់លក់នៅលើ ទីផ្សារអនឡាញរបស់ ក្រុមហ៊ុន Xiaomi ផ្ទាល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ