CAMBO REPORT

Popup Advertising5 seconds

GoPro HERO7 អ្នក​ឯកទេស​ខាង​ទប់​លំនឹង និង​អាច​ថត​វីឌីអូ 4K ល្បឿន ៦០ ហ្វ្រេម ចេញ​ផ្លូវ​ការ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាមេរ៉ាថតយកសកម្មភាពពិបាក ដែលយើងតែងហៅថាកាមេរ៉ា Action នេះ គឺមានតែក្រុមហ៊ុន GoPro ប៉ុណ្ណោះ ដែលនៅឈានមុខគេបង្អស់ ដែលផលិតចេញពពួក GoPro Hero មានកេរ្ដិ៍ឈ្មោះ ល្បីល្បាញនិងលក់ដាច់បំផុត ពិសេសគឺគុណភាពតែម្ដង។ យប់មិញនេះ GoPro បានត្រលប់មកជាថ្មី ក្នុងការនាំយក Hero 7 ដែលជាការ តម្លើងដ៏ល្អ ទៅលើផ្នែកស៊េនស័រ។ ប៉ុន្តែជាដំបូងសូម បញ្ជាក់បន្ដិចថា Hero 7 គឺបានចេញចំនួន ៣ ម៉ូឌែលខុសៗគ្នា ហើយក៏មានពណ៌ ខុសៗគ្នាដែរ។ ចំពោះម៉ូឌែលកំពូលគឺ Black 7 និងម៉ូឌែលកណ្ដាល គឺ Silver 7 និងម៉ូឌែលទាបជាងគេគឺ White 7។ ដូចនេះសូមបែងចែក ឲ្យច្បាស់សិន ចាំសម្រេចចិត្តថាទិញ ព្រោះថាពួកវាមានតម្លៃ ទាបសមរម្យ និងចេញលក់នៅសប្ដាហ៍ ក្រោយនេះថ្ងៃទី ២៧ កញ្ញា។ 

 

1. Hero 7 Black

 

GoPro Hero 7 Black គឺជាម៉ូឌែលកំពូល វាមានពណ៌ខ្មៅ ដែលរូបរាងក្រៅមិនសូវមានអ្វីគួរ ឲ្យចាប់អារម្មណ៍ឡើយ សម្រាប់កាមេរ៉ា Action ប្រភេទនេះ ដោយវានៅតែមាន អេក្រង់ទំហំ ២ អ៊ីញ អាចប៉ះបញ្ជា។ អ្វីដែលប្លែកត្រូវបាន ប្រើប្រាស់ស៊េនស័រទំហំ ១២ មេហ្គាភិចស៊ែល និងប្រើប្រាស់ខួរក្បាល GP1 Processor អនុញ្ញាតឲ្យអ្នក ថតវីឌីអូកម្រិត 4K បានដល់ល្បឿន ៦០ ហ្វ្រេមក្នុងមួយវិនាទី និងវីឌីអូកម្រិត ១០៨០ ភិចស៊ែល បានយឺតដល់ ៨ ដង នៅក្នុងល្បឿន ២៤០ ហ្វ្រេមក្នុងមួយវិនាទី។ នៅក្នុងនោះ ក្រុមហ៊ុនបានបន្ថែម មុខងារច្រើនមែនទែន ដោយមុខងារធំជាងគេគឺ HyperSmooth Stabilization ដែលវានឹងជួយទប់លំនឹង ឲ្យដូចយើងប្រើប្រាស់ Gimbal អញ្ចឹង។ 

ទីពីរគឺមុខងារ TimeWarp Video ដែលយើងកាន់តែប្រសើរ និងងាយស្រួលចំពោះ អ្នកផលិតវីឌីអូ Time-lapse ដែលវីឌីអូលឿន ៣០ ដង ដោយទប់លំនឹងបានកប់តែម្ដង។ ទីបីគឺមុខងារ Live Stream ដែលយើងអាចផ្សាយ ផ្ទាល់បាន ហើយវីឌីអូក៏វារក្សានៅក្នុង SD Card ក្នុងកម្រិតច្បាស់ផងដែរ។ មុខងារ SuperPhoto ជួយដល់ការបើក HDR ដោយស្វ័យប្រវត្តិនៅពេលថត ស្គាល់កាលៈទេសៈប្លង់ និងសម្របតាមបរិយាកាស ដើម្បីផលិតពណ៌ ពិសេសគឺកាត់បន្ថយ Noise។ បច្ចេកវិទ្យា Enhanced Audio ស្រូបសម្លេង បានច្បាស់តម្លើង Dynamic Range កាត់បន្ថយសម្លេងរំខាន និងមានបច្ចេកវិទ្យា Voice Control ដែលយើងអាចបញ្ជា ដោយសម្លេង ដោយវាស្គាល់បាន ១៤ ភាសា។ ក្នុងនោះ ក៏មានស៊េនស័រ GPS និងអាចផ្ទេររូបភាព និងវីឌីអូដោយស្វ័យប្រវត្តិ មកទូរសព្ទរបស់យើង និងជាចុងក្រោយ វាមានអាវក្រោះ ការពារ អាចចុះទឹកបានដល់ ១០ ម៉ែត្រ ដោយគ្មានបញ្ហា។ GoPro Hero 7 Black នឹងដាកលក់ នៅលើទីផ្សារ ក្រៅប្រទេសតម្លៃ ៣៩៩ ដុល្លារ។ 

 

ទស្សនាវីឌីអូខាងក្រោម៖ 

 

 

2. Hero 7 Silver 

 

ចំណែកម៉ូឌែល Hero 7 Silver វាទម្លាក់កម្រិតបន្ដិច ដោយវាប្រើប្រាស់ ស៊េនស័រទំហំ ១០ មេហ្គាភិចស៊ែល ដែលអាចថតវីឌីអូកម្រិត 4K នៅក្នុងល្បឿន ៣០ ហ្វ្រេមធម្មតា និងវីឌីអូយឺតៗកម្រិត Full HD បានត្រឹមតែ ៦០ ហ្វ្រេមប៉ុណ្ណោះ ប៉ុន្តែវាក៏មាន EVS ដើម្បីទប់លំនឹង នៅក្នុងម៉ាស៊ីនជាស្រេច មកដែរ គ្រាន់តែវាមិននឹងល្អ ខ្លាំងដូចជាម៉ូឌែល Black នោះទេ។ វាមាន GPS, អាចចុះទឹកបាន ១០ ម៉ែត្រ, បញ្ជាដោយសម្លេង, អាចផ្ទេរូបភាព និងវីឌីអូទៅទូរសព្ទ -ល- ដូចគ្នាទៅនឹងម៉ូឌែល ខាងលើដែរ។ GoPro Hero 7 Silver នឹងត្រូវដាក់លក់ នៅក្នុងតម្លៃ ២៩៩ ដុល្លារប៉ុណ្ណោះ។ 

 

3. Hero 7 White 

 

ម៉ូឌែលកូនពៅនេះ វាមានតម្លៃត្រឹមតែ ១៩៩ ដុល្លារ ដោយវាពាក់ស៊េនស័រទំហំ ១០ មេហ្គាភីចស៊ែលដូចគ្នា នឹងម៉ូឌែលកណ្ដាលដែរ ប៉ុន្តែសមត្ថភាព វាអាចថតបានត្រឹម ១,៤៤០ ភិចស៊ែលក្នុងល្បឿន ខ្ពស់បំផុត ៦០ ហ្វ្រេម និងមានបច្ចេកវិទ្យាទប់លំនឹង ក្នុងម៉ាស៊ីនស្រាប់ វាក៏មានចែកចាយ រូបភាពទៅ Instagram មុខងារបញ្ជា ដោយសម្លេង, អាចថតរូបភាពបញ្ឈរ, និងអាចចុះទឹកដល់ ១០ ម៉ែត្រដែរ។ 

អញ្ចឹងទាំងនេះ គឺជាលក្ខណៈសម្បត្តិត្រួសៗអំពី GoPro Hero 7 ទាំងបីម៉ូឌែល ដោយតម្លៃចាប់ពី ១៩៩ ដុល្លារ, ២៩៩ ដុល្លារ, ៣៩៩ ដុល្លារ ទៅតាមម៉ូឌែល ដែលមានមុខងារវៃឆ្លាត និងសមត្ថភាពថតខ្លាំង ជាង ដោយលោកអ្នក អាចរង់ចាំទិញបាន។ ប៉ុន្តែសម្រាប់ម៉ូឌែល Black ទើបជាការតម្លើងខ្លាំង ពិសេសគឺបច្ចេកវិទ្យា ទប់រំនឹងដោយ មិនបាច់ប្រើ Gimbal តែម្ដង ដោយអ្នកចំណេញ មិនត្រូវការឧបករណ៍ ទប់លំនឹង ហើយផលិតវីឌីអូ កម្រិតខ្ពស់ទៀតផង ថែមទាំងមានមុខងារល្អៗ ជាច្រើនទៀត។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: BGR Tag: កាមេរ៉ា