CAMBO REPORT

Popup Advertising5 seconds

SteelSeries បញ្ចេញ Arctis ស៊េរី 2019 ថ្មី ជាមួយ​គុណភាព​សម្លេង​កាន់​តែ​ប្រសើរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន SteelSeries បានធ្វើការបង្កើនសមត្ថភាពនូវកាសជំនាន់ថ្មី របស់ខ្លួនឲ្យកាន់តែប្រសើរ ជាងមុនហើយ ដែលអាចផ្ដល់នូវបទពិសោធន៍ សម្លេងសម្រាប់យកទៅលេងហ្គេម ដ៏ប្រសើរនៅលើម៉ូឌែល Arctis មានដល់ទៅ 3 ជម្រើសដូចជា៖

 

• Arctis 3

• Arctis 5

• និង Arctis 7

 

ទាំង 3 ម៉ូឌែលខាងលើ ត្រូវបានធ្វើកំណែ Update ផ្នែកខាងក្នុង ជាជាងរូបរាងខាងក្រៅ ជាមួយជ័រស្វិតការពារជុំវិញ មានប៉ុងសម្រាប់ក្ដោប ស្លឹកត្រចៀកសងខាង មានប៊ូតុងចុចបិទបើក បន្ថយ បន្ថែមសម្លេង និងរន្ធសាកថ្ម និងភ្លើង RGB នៅជុំវិញ។ ក្នុងនោះផងដែរ ក្រុមហ៊ុន SteelSeries បានធ្វើការពង្រឹង នូវសមត្ថភាពបញ្ចេញ សម្លេងឲ្យរឹតតែប្រសើរ ជាងមុន ពិសេសបើកសិទ្ធិ ឲ្យម្ចាស់ម៉ាស៊ីនហ្គេម Nintendo Switch ទទួលបាននូវបទពិសោធន៍ ពេញលេញក្នុងការប្រើប្រាស់ កាសនេះតាមរយៈ ឌុយដោតខ្សែ និងតាម Bluetooth ឥតខ្សែ ក៏បានសម្រាប់ Arctis 3 Bluetooth។

យោងតាម SteelSeries បានប្រាប់ឲ្យដឹងថា Arctis 3 2019 បានទទួលនូវ Feedback ជាច្រើនពីសំណាក់អតិថិជន រួចបានពង្រឹងនូវសមត្ថភាព ឲ្យរឹតតែប្រសើរជាងមុន ទៅលើគុណភាពសម្លេង កម្រិតបាស ក៏ដូចជាកាត់បន្ថយសម្លេង រំខាតតាមរយៈរន្ធ Mic រឹងតែប្រសើរ។ ចំនែក Arctis 5 វិញ បានបន្ថែមមក ជាមួយមុខងារ DTS HeadphoneX: V2.0 ថ្មី ផ្ដល់នូវគុណភាព សម្លេងជុំវិញ បែប Surround Sound នៅគ្រប់ប្រភេទ នៃហ្គេមដែល Support ជាមួយនឹងសម្លេងនេះ។ ចុងក្រោយគេ Arctis 7 គឺបានកែប្រែបន្ថែម ផងដែរទៅលើបទពិសោធន៍ ក្នុងការប្រើប្រាស់ ផ្ដល់នូវភាពសុខស្រួល ជាមួយរូបរាង ត្រូវបានផ្លាស់ប្ដូរ ភាគច្រើនទៅលើផ្នែក ខាងលើក្បាល ពិសេសប៉ុងក្ដោបត្រចៀក ឲ្យកាន់តែមាន ភាពប្រសើរឡើង កាត់បន្ថយសម្លេង រំខានពីខាងក្រៅ និងពាក់យូរ មិនបែកញើស ឬក្រហាយត្រចៀកឡើយ អមមកជាមួយនឹង មុខងារ DTS HeadphoneX: V2.0 នឹងធ្វើឲ្យការលេង ហ្គេមកាន់តែ មានន័យ។

ម្ចាស់ Arctis ទាំង 4 ជម្រើសខាងលើអាចយកកាសនេះ ទៅប្រើប្រាស់ ឬលេងនៅលើម៉ាស៊ីន ដូចជា Switch, Xbox One, PS4 និង PC Windows តាមរយៈការតភ្ជាប់ តាមប្រព័ន្ធ Bluetooth និងតាមឌុយកាស 3.5mm ក៏បាន ដោយក្នុងនោះអ្នកប្រើប្រាស់ នៅលើ PC នឹងអាចធ្វើការគ្រប់គ្រង បន្ថែមទៅលើប្រព័ន្ធសម្លេង ឲ្យប្រសើរជាងមុន តាមរយៈកម្មវិធីរបស់ SteelSeries ផ្ទាល់។ កាសទាំង 4 ប្រភេទនេះ ក៏នឹងមកដល់ទីផ្សារស្រុកខ្មែរ យើងនាពេលដ៏ខ្លីខាងមុខនេះ ផងដែរ ដោយនៅទីផ្សារអន្តរជាតិ វាមានលក់ក្នុងតម្លៃ៖

 

• Arctis 3 តម្លៃ USD 80

• Arctis 5 តម្លៃ USD 99

• Arctis 7 តម្លៃ USD 150

 

បើទោះបីជាមានការលើកឡើងថាវាមានចំនុចល្អច្រើនក៏ពិតមែន តែខេមបូរីផត សូមផ្ដាំផ្ញើផងដែរថា អ្នកគប្បី ស្វែងយល់អំពីវា ឬម៉ូឌែលណា ដែលប្រិយមិត្តពេញចិត្ត សិនទៅ ចាំទិញក៏មិនទាន់ហួស ពេលដែរ ជៀសវាងទិញហើយ ស្ដាយក្រោយ ដោយសារតែការ គិតខុស។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ