CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ហ្គេម​បាញ់​យន្តហោះ​សម័យ​ទំនើប ជំនាន់​ចុង​ក្រោយ​គេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ហ្គេមបាញ់យន្តហោះជំនាន់ដំបូងចេញជា ក្រាហ្វិកសខ្មៅ មានអ្នកគាំទ្រយ៉ាងច្រើន រហូតមានការអាប់ដេត ជាបន្តបន្ទាប់ មកដល់ជំនាន់ថ្មីនេះ ក៏នៅតែមានការគាំទ្រ ពីសំណាក់អ្នកលេង ចាស់ក្មេង។ ហ្គេម Sky Force Reloaded ជាជំនាន់ចុងក្រោយគេ នៃហ្គេមបាញ់យន្តហោះ ដែលមានក្រាហ្វិកច្បាស់ ហ្គេមដំនើរការរលូន អមជាមួយយន្តហោះ ទំនើបៗ បំពាក់នូវកាណុងកាំភ្លើង ច្រើនប្រភេទ ធ្វើឲ្យអ្នកលេង លេងហើយមិន ស្តាយក្រោយ។ ការលេងក៏ងាយស្រួល ដោយអ្នកលេងគ្រាន់តែគេច ពីគ្រាប់កាំភ្លើង របស់យន្តហោះសត្រូវ និងតំរង់កាំភ្លើងរបស់យើង ឲ្យបាញ់ចំសត្រូវវិញ ដោយគ្រាប់កាំភ្លើង របស់យន្តហោះយើង ចេញមកអូតូ គឺគ្រាប់បាញ់ចេញរហូត និងប្តូរទៅកាន់ តែទំនើបនៅពេល ដែលមានធ្លាក់ របស់ឲ្យយើង ចាប់យក។ 

 

***ទាញយកតាម Store របស់ App StorePlay Store

វីដេអូបង្ហាញពីសកម្មភាពលេងនៅខាងក្រោម៖ 

 

 

សរុបមក នេះជាហ្គេមបាញ់យន្តហោះ ជំនាន់ចុងក្រោយ ដែលយើងចង់ឲ្យអ្នក ដែលធ្លាប់លេងហ្គេមប្រភេទនេះ កាលពីដើមមក អាចងាកមកសាក លេងម្តងទៀត ដើម្បីរំលឹកអនុស្សាវរីយ៍ កាលពីមុន ដូច្នេះអ្នកធ្លាប់លេង គួរតែសាកល្បង លេងម្តងទៀត និងអ្នកដែលមិនធ្លាប់ បានលេង ក៏អាចសាកល្បងបាន ដើម្បីដឹងពីការសប្បាយ ដែលវាផ្តល់ឲ្យអ្នក។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម