CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ Firefox អាច​ប្រើ​ប្រាស់​ជាមួយ​នឹង VR ដូច​អ្នក​នៅ​ក្នុង​ពិភព​អ៊ិនធឺណិត​អញ្ចឹង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងធ្លាប់តែឃើញអ្នកប្រើប្រាស់ឧបករណ៍ VR ឬហៅពេញថា Virtual Reality ភាគច្រើន ពួកគេប្រើមើល ខ្សែភាពយន្ត និងលេងហ្គេមជាដើម តែក្រុមការងារ Firefox ដែលជាកម្មវិធីសម្រាប់ ប្រើប្រាស់ឆែកអ៊ិនធឺណីត ដ៏ល្បីល្បាញមួយ ក្នុងពិភពលោកមានគំនិត ច្នៃប្រឌិតខ្ពស់ ក្នុងការនាំយក ពិភពអ៊ិនធឺណិត ទៅដល់កម្រិតមួយទៀត មិនមែនទាក់ទង ទៅលើល្បឿនលឿន នោះទេ តែវាគឺជាអ្វី ដែលមិនធ្លាប់បាន កើតឡើងពីមុនមក។ 

Firefox ទីបំផុតបានចេញបញ្ចេញនូវ Web Browser ឬយើងហៅថាកម្មវិធី ឆែកអ៊ីនធឺណិតទំនើប មួយមានឈ្មោះហៅថា Firefox Reality ជំនាន់ 1.0 ដែលវាបើកសិទ្ធិ ឲ្យម្ចាស់ VR ធំៗចំនួន 3 ដើម្បីទទួលបាន និងភ្លក្សរសជាតិថ្មី ក្នុងការឆែកអ៊ីនធឺណិត ដោយប្រើ VR ប្រៀបបានដូចទៅនឹង ពួកគេនៅក្នុងពិភព អ៊ិនធឺណិត អញ្ចឹងដែរ។ ឧបករណ៍ ដែលអាចប្រើប្រាស់ ជាមួយនឹង Firefox Reality រួមមានដូចជា HTC Vive, Oculus Rift និង Good Daydream ដោយការប្រើប្រាស់ អ្នកត្រូវមានឧបករណ៍ និងដៃជំនួយ Controller ដើម្បីចុចបញ្ជា ទៅលើប៊ូតុងដែល បានកំណត់ ពិសេសធ្វើការបញ្ជា ដោយសម្លេងក៏បាន ដូចវីដេអូខាងក្រោម៖

 

 

Firefox Reality 1.0 គឺដូចទៅនឹងកម្មវិធី ឆែកអ៊ិនធឺណិត Firefox អញ្ចឹងដែរ តែវានឹងនាំអ្នកទៅកាន់ ពិភពដែលដាច់ដោយឡែកមួយ ពុំមានការរំខានពី ពិភពខាងក្រៅ និងអ្នកនៅជុំវិញខ្លួន ជាមួយនឹងក្រាហ្វិច ហៅនៅខាងមុខអ្នក ជាបទពិសោធន៍ថ្មី ដែលអ្នកជាម្ចាស់ VR ទាំងបី ខាងលើគួរតែសាកល្បង។ យ៉ាងណាក៏ដោយ នេះគឺជាជំនាន់ទីមួយ នៃការចាប់ផ្ដើម ហេតុនេះវានៅមិនទាន់ ដំណើរការបានរហ័ស ដូចយើងប្រើ នៅលើកុំព្យូទ័រ និងស្មាតហ្វូនឡើយ អាចថាវាទាមទារ មួយរយៈពេលខ្លី បន្ថែមទៀត ទម្រាំ Firefox Reality ទទួលបានកំណែ Update បង្កើនល្បឿនឲ្យបានរហ័ស ជាងពេលបច្ចុប្បន្ន។

 

 

សម្រាប់ប្រិយមិត្តដែលចង់សាកល្បងអាចធ្វើការ Download យកទៅប្រើប្រាស់ ដោយឥតគិតប្រាក់ តាមរយៈតំណរ Links ខាងក្រោម៖

 

Firefox Reality សម្រាប់ Oculus Rift

Firefox Reality សម្រាប់ Google Daydream

• ចំនែក Firefox Reality សម្រាប់ HTC Vice អាចទាញយកនៅក្នុង Viveport Store 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម