CAMBO REPORT

Popup Advertising5 seconds

ប្រិយមិត្ត​របស់ Apple តស៊ូ​រង់ចាំ​ទិញ​មួយ​ថ្ងៃ​មុន ដើម្បី​បាន iPhone Xs និង Xs Max ប្រើ​មុន​គេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្ងៃទី ២១ កញ្ញា វេលាម៉ោង ៩ ព្រឹកនេះ នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានដាក់លក់ iPhone ជំនាន់ថ្មីទាំង ២ គ្រឿងជាផ្លូវការគឺ iPhone Xs និង Xs Max ដែលធ្វើឲ្យប្រិយមិត្ត រាប់រយនាក់ សុខចិត្តចំណាយពេលវេលា ដ៏មានតម្លៃរបស់គេ តាំងពីម្សិលមិញ ទ្រាំដាក់អីវ៉ាន់មក គេងនៅមុខ Apple Store មួយថ្ងៃពេញ ដូចជនភៀសខ្លួន នៅលើផ្លូវ Orchard Road ប្រទេសសិង្ហបុរី ដែលដាក់លក់មុនគេ នៅអាស៊ីយើង ដើម្បីប៉ងប្រាថ្នា បានទូរសព្ទ iPhone កាន់នៅក្នុងដៃ បានមុនគេ នៅក្នុងព្រឹកនេះ។ 

បុរសម្នាក់ឈ្មោះ Mr. Le Thang អាយុ ២០ ឆ្នាំ ដែលធ្វើដំណើរមកពី ប្រទេសវៀតណាម គឺជាអ្នកនៅមុខគេបង្អស់ និងបានទិញ iPhone មុនគេផងដែរ ដោយលោកបានមក ចាំតាំងពីម៉ោង ៦ ព្រឹក ម្សិលមិញឯណោះ ដែលពេលនេះ ការតស៊ូរបស់គាត់ បានសំរេចហើយ គឺលោកទិញបាន iPhone Xs Max ចំនួន ២ គ្រឿង សម្រាប់ខ្លួនគាត់មួយ និងសម្រាប់មិត្តភក្ដិមួយ។

 

នៅខណៈពេលនេះដែរ តម្លៃរបស់ iPhone ទាំងពីរម៉ូឌែលមិនមែនទាបឡើយ សូម្បីតែនៅប្រទេស សិង្ហបុរីក៏ដោយ គឺតម្លៃរបស់វាថ្លៃ ហួសប្រមាណ៖

 

• iPhone Xs ម៉ូឌែល ៦៤ ជីកាបៃ (តម្លៃ ១,៦៤៩ ដុល្លារ) 

• iPhone Xs ម៉ូឌែល ២៥៦ ជីកាបៃ (តម្លៃ ១,៨៨៩ ដុល្លារ) 

• iPhone Xs ម៉ូឌែល ៥១២ ជីកាបៃ (តម្លៃ ២,១៩៩ ដុល្លារ) 

• iPhone Xs Max ម៉ូឌែល ៦៤ ជីកាបៃ (តម្លៃ ១,៧៩៩ ដុល្លារ) 

• iPhone Xs Max ម៉ូឌែល ២៥៦ ជីកាបៃ (តម្លៃ ២,០៣៩ ដុល្លារ) 

• iPhone Xs Max ម៉ូឌែល ៥១២ ជីកាបៃ (តម្លៃ ២,៣៤៩ ដុល្លារ) 

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Channel News Asia Tag: Lifestyle