CAMBO REPORT

Popup Advertising5 seconds

ត្រឹម​ប៉ុន្មាន​ថ្ងៃ​សោះ iOS12 ផ្លូវ​ការ​ត្រូវ​បាន​គេ​តម្លើង​កើន​ដល់ 10 ភាគរយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

iOS 12 គឺជាប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ថ្មី ដែលទើបនឹងត្រូវបាន ក្រុមហ៊ុន Apple ប្រកាសចេញ ដាក់អោយប្រើប្រាស់ ជាសារធារណៈ កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ ជាមួយមុខងារថ្មី និងកំណែអាប់ដេតបន្ថែមជាច្រើន ដែលសុទ្ធតែជាប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់។ ជាក់ស្តែង ក្រុមការងារខេមបូ រីផតយើង ក៏បានចុះផ្សាយ និងចេញជាវីដេអូ បកស្រាយ នូវចំនុចថ្មីៗ ដែលទាំងប៉ុន្មាន ចែករំលែកដល់ប្រិយមិត្ត រួចរាល់ហើយដែរ។

យ៉ាងណា ស្របពេលដែល ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 ជំនាន់ថ្មីនេះ ត្រូវបានដាក់ចេញ ជាផ្លូវការនោះ តើប៉ុន្មានថ្ងៃ កន្លងមកនេះ មាន iDevices ប៉ុន្មានភាគរយហើយ ដែលបានតម្លើងមក?

 

ជាការពិតណាស់ យោងទៅតាមការប្រមូលទិន្នន័យ រយៈពេល 3 ថ្ងៃមកនេះ គឺបានបង្ហាញ អោយដឹងថា អ្នកប្រើប្រាស់ iDevices ទាំង iPhone និង iPad មានចំនួនកើនឡើង ដល់ទៅ 10 ភាគរយហើយ ដែលចំពោះ ចំនួនប៉ុននេះ អាចនិយាយបានថា ប្រិយមិត្ត iOS គឺបានតម្លើងមក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 ជំនាន់ថ្មី  ច្រើនមែនទែន បើធៀបជាមួយចំនួន អ្នកតម្លើង iOS 11 ផ្លូវការ កាលពីឆ្នាំទៅ ក្នុងរយៈពេល 3 ថ្ងៃ ដូចគ្នា។ ការសម្រុកអាប់ដេត ទៅ iOS 12 បែបនេះ ដោយសារតែ ប្រព័ន្ធប្រតិបត្តិការណ៍ អាចជួយអោយស្មាតហ្វូន ម៉ូឌែលចាស់ៗ អាចដំណើរការ បានកាន់លឿន និងរលូនប្រសើរ ជាងមុន។

អញ្ចឹង នេះក៏ជាដំណឹងរីករាយមួយផងដែរ សម្រាប់ក្រុមហ៊ុន Apple ដែលអាចទាក់ចិត្ត អ្នកប្រើប្រាស់ iDevices ភាគច្រើន អោយងាកមកតម្លើង iOS 12 ជាជំនាន់ផ្លូវការនេះ។ ចុះសម្រាប់ប្រិយមិត្ត iOS នៅក្នុង ស្រុកយើងវិញ តើអ្នកបានតម្លើងមក iOS 12 កំណែអាប់ដេត ពេញលេញនេះ រួចហើយឬនៅ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: Lifestyle