CAMBO REPORT

Popup Advertising5 seconds

Captain Marvel ចេញ Trailer ផ្លូវការ ជា Hero ថ្មី​ដែល​គេ​ជឿ​ថា​អាច​កំចាត់ Thanos បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញ Marvel បានបញ្ចប់ការរង់ចាំរបស់យើងទាំងអស់គ្នាហើយ នោះគឺការបញ្ចេញ Trailer ផ្លូវការរឿង Captain Marvel។ Captain Marvel នេះជាក្តីរំពឹងធំបំផុត របស់អ្នកគាំទ្ររឿងរបស់ MCU ជាពិសេសគឺរឿង Avengers: Infinity War ក្នុងការជួយស្រោចស្រង់ ក៏ដូចជាកំចាត់ Thanos តែម្តង។ គ្រប់គ្នាមានជំនឿ យ៉ាងមុតមាំថា Captain Marvel នឹងជួយអោយអ្នក ដែលបានរលាយបាត់ខ្លួនដោយសារ Thanos នោះ បានរស់ឡើងវិញផងដែរ តែយើងក៏មិនទាន់ដឹងថា នឹងជួយដោយរបៀបណានោះទេ។ កុំអោយខាតពេលយូរ នៅពេលនេះអ្នកនឹងបាន ដឹងពីការបកស្រាយលម្អិត ទាក់ទងនឹង Trailer ផ្លូវការរបស់រឿង ដែលកំពុងតែផ្ទុះមួយនេះ។

 

 

កាលពីពេលដែលគេបានបញ្ចេញរូបភាព ឬក៏វីដេអូ Teaser ដំបូង ដោយយើងអាចដឹងបានថា សាច់រឿងនេះ នឹងត្រូវកើតឡើងក្នុងឆ្នាំ ៩០ ជាង តែមិនទាន់ច្បាស់ថាឆ្នាំណា អោយប្រាកដនៅឡើយនោះទេ។ ជាដំបូងនៃ Trailer នេះ យើងឃើញ Captain Marvel (ឈ្មោះក្នុងរឿងគឺ Carol Danvers) ធ្លាក់ពីលើមេឃ មកកាន់ផែនដី ដើម្បីតាមកំចាត់ តួចិត្តអាក្រក់ ហើយយើងអាចដឹងបានថា ជាពពួក Skrulls ដែលយើងបានឃើញ នៅឆ្នេរសមុទ្រ។ យើងក៏បានឮសម្លេង របស់លោក Nick Fury ផងដែរក្នុង Trailer នេះ ហើយនៅពេលនោះ គាត់នៅក្មេង និងមានភ្នែកទាំងសងខាង មិនមែនមានតែម្ខាង ដូចសព្វថ្ងៃនេះទេ។ Trailer ទាំងមូល ក៏បានឆ្លុះបញ្ចាំងពី អតីតកាលរបស់ Carol Danvers ដែលយើងបានឃើញ កាលពីពេលគាត់ នៅក្មេង, ពេលគាត់កំពុងហ្វឹកហាត់ ក្នុងជួរកងទ័ពអាកាស។ ជាពិសេសយើងក៏បានឃើញ នៅពេលដែលគាត់ ស្ថិតនៅក្នុងក្រុម Starforce ជាមួយនឹងមិត្តរួមក្រុម របស់គាត់នៅភព Kree ដែរ។ បើតាមមើល Carol បានបាត់បង់ការចងចាំ របស់គាត់ភាគច្រើន ដោយសារតែគាត់ឧស្សាហ៍ ស្រមៃឃើញអតីតកាល របស់គាត់។ អ្វីដែលជាចម្ងល់នោះ តើគាត់បានថាមពលពិសេស ដែលគេគិតថា អាចកំចាត់ Thanos នោះមកពីណា? បើតាមឈុតឆាកក្នុង Trailer នេះ យើងដូចជាបានឃើញកន្លែងមួយ ដែលមានការផ្ទុះឡើង នៃអ្វីម្យ៉ាង ដែលមាន Carol Danvers នៅក្នុងនោះ ហ៊ុមព័ទ្ធដោយចរន្តពន្លឺ ចឹងកន្លែងនេះ អាចជាកន្លែងដែលគាត់ ទទួលបានថាមពល ក៏ថាបានដែរ។ ម៉្យាងទៀត នៅពេលដែល Captain Marvel មកផែនដី ដើម្បីកំចាត់ Skrulls នេះហើយ ជាពេលដែលគាត់ បានជួបនិងបានស្គាល់ Nick Fury កាលពីក្មេងនោះឯង ចឹងហើយបានជា នៅឈុត Post credit scene នៃរឿង Avengers: Infinity War យើងបានឃើញ Nick Fury នេះ បានកំពុងទាក់ទងទៅកាន់ Carol Danvers អោយមកជួយ ពេលគាត់ កំពុងតែរលាយខ្លួន បន្តិចម្តងៗ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ យើងក៏បានឈុតឆាកដែលមានរូប Ronan និង Phil Coulson កាលពីនៅក្មេងផងដែរ។ Ronan ជាតួចិត្តអាក្រក់ ដែលបានស្លាប់ក្នុងរឿង Guardians of The Galaxy វគ្គមួយ អ្នកខ្លះប្រាកដ ជាឆ្ងល់ថា ចុះក្រែង Ronan បានស្លាប់ហើយមែនទេ ម៉េចបានជាចេញ ក្នុងរឿងនេះដែរ។ ដូចយើងដឹងអញ្ចឹង រឿងនេះកើតឡើងនៅឆ្នាំ ៩០ ជាង ចឹងពេលនោះ Ronan មិនទាន់ស្លាប់នោះទេ។ នៅមានឈុតឆាកប្លែកៗ ជាច្រើនទៀត ដែលយើងមិនទាន់ បានដឹងនៅឡើយ ចឹងមានតែចាំដល់ ពេលរឿងនេះចាក់បញ្ចាំង តែប៉ុណ្ណោះ ទើបច្បាស់ទាំងអស់គ្នា។

សរុបមកទាំងនេះជាអ្វីដែលយើងបានដឹងពី Trailer ផ្លូវការរបស់រឿង Captain Marvel មួយនេះ។ ចឹងដើម្បីដឹង អោយកាន់តែច្បាស់ ពីដើមកំណើតរបស់ Carol Danvers, សមត្ថភាពពិសេស ដែលគេជឿថាអាចកំចាត់ Thanos និងជួយអោយអ្នក ដែលរលាយខ្លួន រស់ឡើងវិញ, និងចង់ដឹងថាគាត់បាន ថាមពលដោយរបៀបណា ចម្ងល់ទាំងនេះ នឹងត្រូវបានលាតត្រដាង នៅពេលរឿងនេះដាក់បញ្ចាំង នៅរោងកុនជាផ្លូវការ។ សូមបញ្ជាក់ផងដែរថា Captain Marvel មានឈ្មោះក្នុងរឿងគឺ Carol Danvers ដែលសម្តែងដោយអ្នកនាង Brie Larson ជាម្ចាស់ពានរង្វាន់អូស្ការកាលពីឆ្នាំ ២០១៦។ រឿងនេះផ្ទាល់ ដឹកនាំសម្តែងដោយអ្នកស្រី Anna Boden និងលោក Ryan Fleck។ Captain Marvel នេះ នឹងចាក់បញ្ចាំងនៅតាមរោងភាពយន្ត អន្តរជាតិ នៅខែមិនា ឆ្នា ២០១៩ ខាងមុខ។ អញ្ចឹងកុំភ្លេចចូលរួមទស្សនា ទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រ Marvel តែម្តង ព្រោះរឿងនេះ ស្ថិតក្នុងខ្សែស្រឡាយរបស់ MCU ដូចនេះវាជា ជណ្តើរមួយ ដើម្បីឆ្ពោះទៅកាន់ Avengers វគ្គបន្ទាប់ទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Pranith ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: Lifestyle