Huawei អាចនឹងបញ្ចេញ FreeBuds ជំនាន់ថ្មី ជាមួយរូបរាងស្ទើរតែដូច AirPods!
ដូចដែលប្រិយមិត្តអ្នកអានទាំងអស់គ្នា ជាពិសេសហ្វេនៗរបស់ Huawei ពិតជាបានដឹងហើយថា នៅថ្ងៃដាក់បង្ហាញ វត្តមានស្មាតហ្វូនម៉ូឌែល P20 និង P20 Pro រួចរាល់ ខាងក្រុមហ៊ុន ក៏បានឆ្លៀតឱកាសបញ្ចេញនូវ កាសស្ដាប់ត្រចៀក ស៊េរីថ្មីមួយទៀត ដើម្បីចូលមក ប្រជែងជាមួយកាស AirPods របស់ក្រុមហ៊ុន Apple។ វាមានឈ្មោះថា FreeBuds ជាប្រភេទកាសឥតខ្សែ ហើយថែមទាំងមានមុខងារ អាចកាត់បន្ថយសម្លេងរំខាន ពីខាងក្រៅបានផងដែរ។
ចំពោះរចនាបថរូបរាង គឺវាមានជើងទ្រវែងដូច AirPods ដែរ គ្រាន់តែក្បាលកាសរបស់ FreeBuds នេះ មានគន្លាក់ជ័រមួយតង់ទៀត អាចញ៉ុកដល់គល់ ជះសម្លេងចូល ត្រចៀកបានល្អ។ លក្ខណៈសម្បត្តិរបស់វា គឺអាចរស់បាន 10 ម៉ោង សម្រាប់ការចាក់តន្ត្រីស្ដាប់ និងមានប្រើប្រាស់ Bluetooth 5.0 ដែលអនុញ្ញាតអោយយើង អាចពាក់វាឆ្ងាយពីទូរស័ព្ទ ឬថេប្លេត បានឆ្ងាយជាង 15 ម៉ែត្រ សម្រាប់ទីវាល។
ប៉ុន្តែឥលូវនេះ យើងក៏បានទទួល ដំណឹងថ្មីមកមួយទៀត ដោយបង្ហាញថា Huawei អាចនឹងបញ្ចេញ កាសឥតខ្សែជំនាន់ថ្មី ដោយវាមានឈ្មោះថា FreeBuds 2 Pro ស្នងតំណែងបន្តពី FreeBuds ជំនាន់ដំបូង។
បើងាកទៅមើលរូបរាងវិញ សឹងតែច្រឡំគ្នាជាមួយកាស AirPods របស់ Apple ព្រោះយើងមិនឃើញ មានគន្លាក់ជ័រដូចជំនាន់ទី 1 ឡើយ ប៉ុន្តែវាឆ្នូតវ័នពណ៌ក្រហម អាចអោយអ្នកប្រើ ងាយស្រួលចំណាំបាន។ ក្រៅពីរូបរាងដូចហើយ វាថែមទាំងមានប្រអប់ សម្រាប់ដាក់កាសរាងដូច AirPods ទៀតជាពិសេសប្រអប់នេះ អាចសាកថ្មតាម Wireless បានដូចគ្នា។
សម្រាប់ FreeBuds 2 Pro ត្រូវបានគេរំពឹងថា វានឹងបង្ហាញខ្លួនតំណាលគ្នា ជាមួយទូរសព្ទ Mate 20 និង Mate 20 Pro ជំនាន់ថ្មី នៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ ក្នុងទីក្រុងឡុងដ៍។ ចំពោះកាសឥតខ្សែជំនាន់ទី 2 នេះ អាចនឹងត្រូវដាក់លក់ ក្នុងតម្លៃចន្លោះពី 175 ដុល្លារ ទៅ 185 ដុល្លារ ដែលតម្លៃនេះ រាងថ្លៃជាងកាស AirPods បន្តិចហើយ។ ប៉ុន្តែតម្លៃប៉ុននេះ វាអាចនឹងលក្ខណៈ ពិសេសណាមួយហើយ ដោយអ្នកទាំងអស់គ្នា នឹងបានដឹងច្បាស់ ពេលវាប្រកាសចេញ ជាផ្លូវការ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
