CAMBO REPORT

Popup Advertising5 seconds

9 ចំណុច​ដែល Samsung អះ​អាង​ថា Note 9 របស់​ខ្លួន​ប្រសើរ​ជាង iPhone XS Max របស់ Apple!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីចុងខែសីហា ក្រុមហ៊ុន Samsung បានបញ្ចេញកំពូលស្មាតហ្វូន របស់ខ្លួននោះគឺ Galaxy Note 9 ដែលជាអាវុធខ្លាំង​សម្រាប់វាយលុកទីផ្សារ។ ហើយថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple ក៏បង្ហាញកំពូលស្មាតហ្វូន​ របស់ខ្លួនផងដែរ គឺ iPhone XS, XS Max និង XR។ ទាំង iPhone XS Max និង Galaxy Note 9 គឺសុទ្ធតែជាស្មាតហ្វូន​ លំដាប់កំពូលនៅលើ ទីផ្សារបច្ចុប្បន្ន ឥឡូវយើងមកមើលចំណុចមួយចំនួន ដែល​ Samsung អះអាងថា Galaxy Note 9 មានប្រៀបជាង iPhone XS Max។

 


1.  អង្គផ្ទុកទិន្នន័យបន្ថែមខាងក្រៅ:

 

Galaxy Note 9 អាចបន្ថែមមេម៉ូរីកាត (Micro SD) បានរហូតទៅដល់ 512GB ប៉ុន្តែ iPhone XS Max មិនមានជម្រើសបន្ថែមឡើយ។

 


2. សាកថ្មលឿន:

 

 

 

ការសាកថ្មល្បឿនលឿនសម្រាប់ Apple មានតាំងពីជំនាន់ iPhone X មកម៉្លេះ ប៉ុន្តែមិនមាន មកស្រាប់នៅក្នុងប្រអប់ឡើយ គឺតម្រូវឲ្យអ្នកប្រើប្រាស់ ទិញឆ្នាំងសាកល្បឿនលឿននោះបន្ថែម ចំណែកឯការសាកថ្ម ល្បឿនលឿនចំពោះ Samsung វិញ មានតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយសម្រាប់ Note 9 អាចសាកថ្មល្បឿនលឿន បានទាំងមានខ្សែ និងឥតខ្សែថែមទៀតផង ដោយឆ្នាំងសាក លឿនមានមកស្រាប់ក្នុងប្រអប់ មិនបាច់ពិបាកទិញថែមឡើយ។


3. ប្រព័ន្ធកាត់បន្ថយកម្តៅ Cooling system:

 

 

ទូរស័ព្ទណាក៏ដូចទូរស័ព្ទណាដែរ ឲ្យតែចុចយូរនឹង តែងឡើងកំដៅដូចគ្នា ប៉ុន្តែ Note 9 វិញមានប្រព័ន្ធកាត់បន្ថយកម្តៅ Cooling System ទោះម៉ាស៊ីនប្រឹងរត់យ៉ាងណា ក៏កំដៅមិនឡើងខ្លាំងដែរ ចំណែកឯ iPhone XS Max វិញមិនមានប្រព័ន្ធនេះឡើយ។


4. ប៊ិច S Pen:

 

 

បើនិយាយពីប៊ិច S Pen វិញគឺ Note 9 ស៊ីដាច់ XS Max តែម្តង ដោយសារតែវាត្រូវ បានបន្ថែមមុខងារច្រើនជាងមុន ហើយប៊ិចជំនាន់ថ្មីនេះមានទាំង Bluetooth អាចប្រើសម្រាប់ ថតរូបបានថែមទៀតផង។ iPhone XS Max មិនមានប៊ិចឡើយ។


5. កាមេរ៉ា:

 

 

ទាំង Note 9 និង Xs Max មានកាមេរ៉ាភ្លោះដូចគ្នា តែ Note 9 ប្រើបច្ចេកវិទ្យា dual aperture (F1.5) អាចថតនៅទីងងឹតបានភ្លឺ និងច្បាស់ជាង XS Max ដែលប្រើបច្ចេកវិទ្យា single aperture (F1.8) ។


6. Samsung Dex:

 

 

Galaxy Note 9 មិនត្រឹមតែជាស្មាតហ្វូនឆ្លាតវៃទេ តែវាអាចក្លាយខ្លួន ទៅជាកុំព្យូទ័រចល័ត បានទៀតតាមរយៈកម្មវិធី Samsung Dex ដែលអាចគ្រប់គ្រង ការងារបានយ៉ាងស្រួល ចំណែកឯ iPhone XS Max វិញនៅមិនទាន់មាន បច្ចេកវិទ្យានេះនៅឡើយទេ។


7. រន្ធដោតកាស:

 

 

បើទោះបីជាចំណុចនេះ វាមិនសំខាន់ណាស់ណា ប៉ុន្តែសម្រាប់អ្នកនិយមសាកថ្ម បណ្តើរស្តាប់តន្ត្រីបណ្តើរ ចំណុចនេះនៅតែជាបញ្ហាចោទ។ ចឹងហើយ Note 9 នូវតែជាជំរើសដ៏ល្អ។


8. ប្រព័ន្ធសុវត្ថិភាព:

 

 

ចាប់តាំងពី Apple បោះបង់ Home Button ហើយប្តូរមកប្រើ អេក្រង់លាតសុទ្ធមក គឺប្រព័ន្ធសុវត្ថិភាពស្កែនក្រយ៉ៅដៃ ក៏លែងមាននៅលើ iPhone ទៀតផងដែរ ដោយប្រើតែការស្គែនមុខ តែមួយប៉ុណ្ណោះ។ ចំណែកឯ Galaxy Note 9 វិញអាចស្កែនក្រយ៉ៅដៃក៏បាន ស្កែនមុខក៏បាន ស្កែនភ្នែកក៏បាន។


9. ថាមពលថ្មៈ

 


Galaxy Note9 បំពាក់ថ្មទំហំ 4000mAh ចំណែក iPhone XS Max បំពាក់ថ្មត្រឹមតែទំហំ 3400mAh តែប៉ុណ្ណោះ។


ចំពោះតម្លៃវិញនោះ Galaxy Note9 មានតម្លៃត្រឹមតែ $929 ហើយ iPhone XS Max មានតម្លៃក្បែរ $2000 ទៅហើយពេល ចូលទីផ្សារក្នុងស្រុកដំបូង។ ទាំងអស់នេះហើយអាចបញ្ជាក់បានថា ស្មាតហ្វូនមួយណាមាន សមត្ថភាពខ្ពស់ សាកសមជាមួយតម្លៃ និងជាជម្រើសដ៏ល្អ សម្រាប់លោកអ្នកប្រើប្រាស់ប្រចាំថ្ងៃ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ចំណេះដឹងទូទៅ